Friday, May 6, 2016

លោក ព្រាប កុល "ប្រជាធិបតេយ្យដែលគ្មានការរិះគន់ គ្មានសិទ្ធិសេរីភាពសំដែងមតិប្រៀបបានដូចនំអន្សមឥតស្នូល"

13151422_10209137645462858_4748105869468861182_n

News New: លោក ព្រាប កុល ប្រធានអង្គការតម្លាភាព កម្ពុជា បានសរសេរក្នុងPage របស់លោក ប៉ុន្មាននាទីមុននេះ ដែលមានចំណងជើងថា" ប្រជាធិបតេយ្យដែលគ្មានការរិះគន់ ឬគ្មានសិទ្ធិសេរីភាពសម្តែងមតិ ប្រៀបដូចជានំុអន្សមឥតមានស្នូល " ដែលមានខ្លឹមសារថាដូចខាងក្រោម៖

ការរិះគន់ ឬការវិភាគស្ថានការណ៍សង្គម និងនយោបាយ ដោយឈរលើមូលដ្ឋានព័ត៌មាន ឬរបកគំហើញ នៃការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ ដែលធ្វើឡើងប្រកបដោយវិជ្ជាជីវ: និងក្រមសីលធម៌ ក្នុងគោលបំណងធ្វើអោយសង្គមជាតិប្រសើរឡើង គឺជាធាតុផ្សំមិនអាចខ្វះបាន សម្រាប់លិទ្ធិប្រជាធិបតេយ្យ ។ ជាមួយគ្នានេះដែរ សិទ្ធិសេរីភាពក្នុងការសម្តែងមតិ ដោយឈរលើមូលដ្ឋានខាងលើ គួរត្រូវបានធានា និងលើកកំពស់ ។ អ្នកនយោបាយគ្រប់និន្នាការ ត្រូវទទួលស្គាល់ធាតុផ្សំដ៏សំខាន់ ដែលមិនអាចខ្វះបាននេះ ហើយត្រៀមចិត្តអនុគ្រោះចំពោះការរិះគន់ និងរៀនឆ្លើយតបទៅនឹងការរិះគន់ តាមរយ:ការសម្តែងមតិតបវិញ ឬយកការរិះគន់ជាធាតុចូលសម្រាប់តាក់តែងគោលនយោបាយក្នុងការដោះស្រាយបញ្ហា។
អ្នកនយោបាយណា ដែលខ្លាចការរិះគន់ គួរប្តូរអាជីពធ្វើជាកសិករ ឬអាជីវករ ត្បិតថា "ប្រជាធិបតេយ្យដែលគ្មានការរិះគន់ ឬគ្មានសិទ្ធិសេរីភាពសម្តែងមិត ប្រៀបដូចជានំុអន្សមឥតមានស្នូល" ។


តើបងប្អូនយល់យ៉ាងណា សំរាប់ការលើកឡើងរបស់លោក ព្រាប កុល ខាងលើនេះ?

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ ០៧០ ៨៥៥ ៤៥៦ ០៦៨ ៨៥៥ ៤៥៦ និង ០៨៥ ៨៥៥ ៤៥៦

0 comments:

Post a Comment