Friday, May 20, 2016

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ត្រូវដាក់អោយចូលនិវត្តន៍រួមនឹងមន្ត្រីនគរបាលជាន់ខ្ពស់ ២៦រូបទៀត

944081_1944980242394465_1766258744588556519_n

News New: តាមរយ:លិខិតមួយច្បាប់ ដែលចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅនេះ គឺបានបញ្ជាក់ថា មន្ត្រីនគរបាលជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ចំនួន ២៧រូប មានតាំងពីថ្នាក់នាយឧត្តមសេនីយ៍ រហូតដល់ឧត្តមសេនីយ៍ត្រី ត្រូវដាក់អោយ ចូលនិវត្តន៍ ដែលក្នុងនោះក៏មាន នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ដែលជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ ផងដែរ។ មន្ត្រីនគរបាលជាន់ខ្ពស់ទាំង ២៧រូប រួមមាន៖

១. នាយឧត្តមសេនីយ៍ ថុង ចន់

២. នាយឧត្តមសេនីយ៍ ខៀវ សុភ័គ

៣. នាយឧត្តមសេនីយ៍ ចាន់ អ៊ាន

៤. ឧត្តមសេនីយ៍ឯក ភឹម នាង

៥. ឧត្តមសេនីយ៍ឯក អ៊ុន សុគន្ធា

៦. ឧត្តមសេនីយ៍ឯក រស់ សារិទ្ធ

៧. ឧត្តមសេនីយ៍ឯក នៅ លក្ខណា

៨. ឧត្តមសេនីយ៍ឯក ប៉ូលី ដា

៩. ឧត្តមសេនីយ៍ឯក រស់ នឹមសារុន

១០. ឧត្តមសេនីយ៍ឯក សួស សុខុន

១១. ឧត្តមសេនីយ៍ឯក នាយ សាម៉េត

១២. ឧត្តមសេនីយ៍ទោ នាក់ ឌីឡែន

១៣. ឧត្តមសេនីយ៍ទោ ហេង ចាន់ថា

១៤. ឧត្តមសេនីយ៍ទោ រស់ សារីម

១៥. ឧត្តមសេនីយ៍ទោ សាយ ឡោ

១៦. ឧត្តមសេនីយ៍ទោ ណុប ផន

១៧. ឧត្តមសេនីយ៍ទោ អ៊ីម ម៉ុង

១៨. ឧត្តមសេនីយ៍ទោ ឈាង គីមស៊ុន

១៩. ឧត្តមសេនីយ៍ទោ លុក លន

២០. ឧត្តមសេនីយ៍ទោ ស៊ឹម សាម៉េត

២១. ឧត្តមសេនីយ៍ត្រី ឈាង ឯក

២២. ឧត្តមសេនីយ៍ត្រី ពេជ្រ សង្វាត

២៣. ឧត្តមសេនីយ៍ត្រី មិន សូផាត

២៤. ឧត្តមសេនីយ៍ត្រី រ័ត្ន សារ៉ន

២៥. ឧត្តមសេនីយ៍ត្រី ជ្រិន នារី

២៦. ឧត្តមសេនីយ៍ត្រី ភោគ ផាន្នី

២៧. ឧត្តមសេនីយ៍ត្រី កែវ ប៊ុនសាង ។

តាមរយ:ការដាក់អោយចូលនិវត្តន៍នៃមន្ត្រីនគរបាលជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃ ពីសំណាក់សម្តេចក្រឡាហោម ស ខេង នៅពេលនេះ ត្រូវបាន សាធារណ:មតិនានា យល់ឃើញថា សម្តេច ជាថ្នាក់ដឹកនាំប្រកាន់ខ្ជាប់នូវសច្ច:ភាព និងតុល្យភាពត្រឹមត្រូវបំផុត ចំពោះមន្ត្រីក្រោមឱវាទ មានទាំងការ លើកទឹកចិត្ត ការកាត់ចេញពីក្របខណ្ឌ និងការដាក់អោយចូលនិវត្តន៍ ជាដើម។ អ្វីដែលកាន់តែចាប់អារម្មណ៍ជាងគេទៅទៀត នៅក្នុងមន្ត្រីនគរបាល ជាន់ខ្ពស់ ដែលដាក់អោយចូលនិវត្តន៍ទាំង ២៧រូប គឺមានទាំងនាយឧត្តមឧត្តមសេនីយ៍ ខៀវ សុភ័គ ជាអ្នកនាំពាក្យ និងជាអគ្គលេខាធិការក្រសួងមហា ផ្ទៃ និងជានាយកខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ក៏ត្រូវសម្តេចក្រឡាហោម ស ខេង ដាក់អោយចូលនិវត្តន៍ដែរ។ប៉ិន្តែបើតាមន័យលិខិតនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ចូលនិវត្តន៍តែតួនាទីនគរបាលជាតិទេ តែតួនាទីផ្សេងនៅដដែល៕

13220865_245317572505153_3866718634802022086_n

13221444_245317609171816_8279874089956928009_n

អត្ថបទ៖ កញ្ញា ហោ វ៉ាន់នី

 

0 comments:

Post a Comment