Friday, May 13, 2016

ថ្នាក់ដឹកនាំអង្គការសបី ថ្វាយព្រះពរព្រះបរមនាថ ​នរោត្តម សីហមុនី ព្រះមហាក្សត្រ

13177842_1728739630728499_3202937552328872561_n

News New: ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លា ឧដុង្គឧត្តមនៃព្រះរាជពិធីបុណ្យចំរើនព្រះជន្មគម្រប់ខួប ៦៣ ឈានចូល៦៤ព្រះវស្សា នៃព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការ:ដ៏ខ្ពង់ ខ្ពស់បំផុត ទូលព្រះបង្គំតាងនាមប្រធាន អនុប្រធាន និងមន្ត្រីនៃអង្គការវិទ្យាស្ថានសបីអភិវឌ្ឍន៍យុវជន ហៅអង្គការសបី ទាំង អស់ សូមព្រះបរមរាជានុញ្ញាតថ្វាយសព្វសាធុការពរជ័យ សិរីមង្គល វិបុសុខគ្រប់ប្រការថ្វាយព្រះករុណាជាអម្ចាស់ជីរិតលើ ត្បូង សូមព្រះអង្គ មានព្រះសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន កំលាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ ព្រះជន្មាយុយឺនយូរជាង រយព្រះវស្សា ដើម្បីទ្រង់គង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំនៃប្រជារាស្ត្រខ្មែរ ជាកូន ជាចៅព្រះអង្គ យូរអង្វែងតរៀងទៅ។

ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមលើកដៃព្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ វត្ថុសក្តិសិទ្ធិទាំងឡាយលើលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆ័ត្រ អារកអារក្សអ្នកតាដ៏មានបារមីគ្រប់ទិសទី សូមជួយគ្រងអភិបាលរក្សាការពារ និងប្រោះព្រំ ប្រសិទ្ធពរជ័យ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជានិច្ចនិរន្តរ៍តរៀងទៅ៕

សូមក្រាបបង្គំទូលថ្វាយពី

ទូលព្រះបង្គំ ទូច វណ្ណ: ប្រធានអង្គការសបី ព្រមទាំងមន្ត្រីនៃអង្គការសបីទូទាំងព្រះរាជាណាចក្រកម្ពុជា

 

0 comments:

Post a Comment