Monday, May 16, 2016

សាលារាជធានីភ្នំពេញ ដាក់កាមេរ៉ាសុវត្ថិភាព ៦០០គ្រឿងបន្ថែមទៀត

13256241_1033986419971096_5688498591945499627_n

News New: កាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ ម្សិលម៉ិញនេះ រដ្ឋបាលសាលារាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណ:អភិ បាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំសំខាន់ៗចំនួន ២ ជាបន្តបន្ទាប់ ដែលរួមមាន៖
១-ប្រជុំការងារតប្រព័ន្ធកាមេរ៉ាសុវត្ថិភាព
សាលារាជធានីភ្នំពេញ សម្រេចពង្រឹងការងារតកាមេរ៉ាសុវត្ថិភាពទូទាំងរាជធានីភ្នំពេញ ដោយធ្វើយ៉ាងណា ពន្លឿនការងារតម្លើងកាមេរ៉ាសុវត្ថិភាពនេះ បន្ថែមចំនួន ៦០០គ្រឿងទៀត អោយបានក្នុងរយ:ពេល ០៦ខែទៀត។

២-ប្រជុំការងាររៀបចំកិច្ចសន្យាការថែទាំសួនច្បារ និងបង្គោលភ្លើង
សួនច្បារជាង ៦៩ហិចតា ដើមឈើជាង ៦ម៉ឺនដើម សាលារាជធានីភ្នំពេញសម្រេចប្តូរការទទួលខុសត្រូវថែទាំអោយទៅក្រុមហ៊ុនឯកជន។ ចំណែកឯអំពូលភ្លើងបំភ្លឺសាធារណ:ជាង ១១.០០០អំពូល គឺត្រូវប្ដូរជាអំពូល LED ទាំងអស់ ហើយការទទួលខុសត្រូវថែទាំ ក៏ត្រូវប្ដូរទៅអោយក្រុមហ៊ុនឯកជនដែរ។
ក្នុងឱកាសនោះ ឯកឧត្តម ប៉ា សុជាតិវង្ស បានមានប្រសាសន៍ថា ការតម្លើង ឬរៀបចំអំពូល ឬសួនច្បារថ្មី ពិតជាពិបាក។ ប៉ុន្តែអ្វីដែលកាន់តែពិបាកទៀតនោះ គឺការថែរក្សា ឬថែទាំ។ ក្នុងន័យនេះ ឯកឧត្តម
សង្ឃឹមថា ការគ្រប់គ្រងសួនច្បារសាធារណ: អំពូលភ្លើងបំភ្លឺសាធារណ: សន្តិសុខសុវត្ថិភាពសាធារណ: នឹងបានកាន់តែល្អប្រសើរ បន្ទាប់ពីបានកែសម្រួលយន្តការថ្មី និងតម្លើងកាមេរ៉ាសុវត្ថិភាពជាង ៦០០គ្រឿងបន្ថែមទៀតនោះ៕

13177661_1033986426637762_1715386941215320648_n

13256493_1033986503304421_685284922434750891_n

13254282_1033986459971092_33687246709495522_n

13237874_1033986486637756_6638907008542447452_n

អត្ថបទ៖ លោក រស់ វិសិដ្ឋ

0 comments:

Post a Comment