Saturday, May 21, 2016

លោក ស សុខា តំណាងរាស្ត្រវ័យក្មេង គាំទ្រស្លាកហាមជក់បារី

13256543_1712683509009620_1378977206245688453_n

News New: លោក ស សុខា អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមណ្ឌលព្រៃវែង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បានបង្ហាញឆន្ទ:យ៉ាងមោះមុតចំពោះចំណាត់ការរបស់ក្រសួងសុខាភិបាល ក្នុងការកណត់ពិន័យលើបុគ្គលណា ដែលជក់បារី នៅកន្លែងហាមឃាត់។នៅក្នុងអត្ថបទមួយរបស់លោក ស សុខា ដែលបានបង្ហោះតាមPage Facebook របស់លោក ក្រោមចំណងជើងថា"ស្លាកហាមជក់បារី" ដែលមានន័យ ខ្លឺមសារដូចខាងក្រោម៖

-សូមគាំទ្រចំពោះវិធានការរបស់ក្រសួងសុខាភិបាល ដែលតម្រូវឲ្យគ្រប់ទីកន្លែងធ្វើការ អគារសាធារណៈ សេវាដឹកជញ្ជូនសាធារណៈ...គប្បីបិទស្លាក [ហាមជក់បារី] នេះ។


-សូមលើកទឹកចិត្ត និងជំរុញដល់ម្ចាស់ ឫអ្នកគ្រប់គ្រងទីកន្លែងធ្វើការ អគារសាធារណៈ សេវាដឹកជញ្ជូនសាធារណៈទាំងអស់ មេត្តាអនុវត្ត តាមវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ហាញពីការយកចិត្តទុកដាក់លើកកម្ពស់បរិស្ថាននល្អ ការគោរពសិទ្ធិអ្នកដទៃ ពិសេស សុខុមាលភាពសាធារណៈ។

-ទន្ទឹមនឹងនេះដែរ សូមបងប្អូនជនរួមជាតិ មេត្តាព្យាយាមកាត់បន្ថយការជក់បារី រហូតឈានដល់ការផ្ដាច់ទាំងស្រុងតែម្ដង ព្រោះបានធ្វើឲ្យប៉ះពាល់សុខភាព កាត់បន្ថយអាយុ ខាត់បង់ថវិកាជាដើម។ ជាពិសេស មិត្តយុវវ័យ ប្រសិនបើពុំទាន់ចេះជក់បារីទេ សូមកុំព្យាយាមសាកជក់ឲ្យសោះ។ សូមកុំគិតថា ជក់បារីធ្វើឲ្យសង្ហា!

-កាន់តែទទូចជាងនេះទៀត បងប្អូនស្ត្រីមានផ្ទៃពោះ សូមមេត្តា កុំជក់បារី ព្រោះប៉ះពាល់ដល់គភ៌ និងទារកពេលកើតមកខ្លាំងណាស់។ ស្រដៀងគ្នានេះដែរ សូមមេត្តា កុំជក់បារីពេលមានស្ត្រីមានផ្ទៃពោះនៅជិតលោកអ្នក។ រួមគ្នា ដើម្បីសុខុមាភាពសង្គម!

តាមរយ:អត្ថបទ ប្រកបដោយខ្លឹមសារខាងលើនេះ សបញ្ជាក់អោយឃើញថា លោក ស សុខា ជាយុវជនមួយរូប ដែលបានយកចិត្តទុកដាក់ខ្ពស់អំពី សុខភាពរបស់ប្រជាពលរដ្ឋខ្មែរយើង ៕

អត្ថបទ៖ កញ្ញា ហោ វ៉ាន់នី

0 comments:

Post a Comment