Wednesday, May 25, 2016

ម្នាក់ៗសុទ្ធតែថាស្រលាញ់រាស្ត្រ ម៉េចធ្វើអោយរាស្ត្រភ័យខ្លាចយ៉ាងនេះ?

13265956_801215629980401_5458396475864684836_n

News New: ថ្ងៃនេះក្រុមការងារតុកាហ្វេ News New បានសំឡឹងឃើញ ភាពដែលមិនគួរកើត ចាប់ផ្តើមកើតមាននៅក្នុងប្រទេសកម្ពុជាដ៏តូចនេះទៀតហើយ។ ក្នុងករណីរញ៉េរញ៉ៃនេះ អ្នកណាខុសអ្នកណាត្រូវNews New ទុកជូនអស់លោកអ្នកដឹកនាំ និងតុលាការចុះ ។ ប៉ុន្តែអ្វី ដែលNews New ចង់និយាយនៅតុកាហ្វេនៅពេលនេះ គឺមិនគួរអោយមានភាពរញ៉េរញ៉ៃ បង្កអសន្តិសុខ និងភាពភ័យខ្លាចដល់ប្រជាពលរដ្ឋបែបនេះនោះឡើយ។ជាក់ស្តែង ករណីថ្ងៃនេះ កំលាំងសមត្ថកិច្ចព័ទ្ធរថយន្តលោក កឹម សុខា ប្រធានស្តីគណបក្សសង្គ្រោះជាតិ និងបន្តទៅដល់ទីស្នាក់គណបក្សសង្គ្រោះជាតិ ដែលមានកងកំលាំងសមត្ថកិច្ចជាច្រើននាក់។

News New យល់ឃើញថា វាហាក់បីដូចជា រញ៉េរញ៉ៃពេក គ្រាន់តែចង់នាំខ្លួនមនុស្សម្នាក់ ដែលគ្មានអាវុធនៅនឹងដៃ ចាំបាច់អីមានកំលាំងសមត្ថកិច្ចច្រើនម្លេះ? គួរទុកកំលាំងនោះប្រើប្រាស់ក្នុងកិច្ចផ្សេងវិញ ប្រសើរជាង ព្រោះបើប្រើកំលាំងច្រើនយ៉ាងនេះ ទី១៖ វាខាតកំលាំង និងទី២៖ វាធ្វើអោយប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលនិងភ័យខ្លាចផង។

ចំពោះលោក កឹម សុខា ក៏ដូចគ្នា លោកនិយាយថា ស្រលាញ់ប្រទេសជាតិ ស្រលាញ់ប្រជាពលរដ្ឋ និងហ៊ានលះបង់ដើម្បីប្រទេសជាតិ ចុះម្តេចលោក មិនព្រមចូលខ្លួនទៅតុលាការតាមសម្រួលទៅ កុំអោយមានភាពរញ៉េរញ៉ៃបែបនេះកើតឡើង នាំការភ័យខ្លាចដល់ប្រជាពលរដ្ឋ ។ បើលោក ថាលោកមិនខុស មានអ្វីត្រូវព្រួយបារម្ភ? យុហើយបើលោកចូលខ្លួនទៅតុលាការ គេធ្វើបាបលោកដោយអយុត្តិធម៌នោះ មតិជាតិ និងអន្តរជាតិ ដែលគេមើលឃើញ ពិសេសគឺរាស្ត្រ នឹងធ្វើការវិនិច្ឆ័យ នាថ្ងៃបោះឆ្នោតខាងមុខ។ ប៉ុន្តែលោកនៅតែអះអាងថា លោកមិនមានកំហុស។ ចុះហេតុអ្វី បានជាលោកមិនចូលខ្លួនទៅ? ពាក្យចាស់ពោលថា"មាសសុទ្ធមិនខ្លាចភ្លើង"៕

13238875_801215689980395_8395269613578432328_n

13254261_801205193314778_751272130341387562_n

13254056_801205153314782_7574062286976633485_n

13238875_801215689980395_8395269613578432328_n

អត្ថបទ៖ វណ្ណ:អារុណ

 

0 comments:

Post a Comment