Saturday, May 14, 2016

លោក​ ស សុខា ផ្តល់ម៉ូតូ ១គ្រឿង ដល់សិស្សនិទ្ទេសA ខេត្តបន្ទាយមានជ័យ

13178980_1709850922626212_2206008774542916561_n

News New: លោក ស សុខា អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និងជាប្រធានសហភាព សហព័ន្ធ យុវជនកម្ពុជា ខេត្តព្រៃវែង បានប្រកាសផ្តល់ម៉ូតូ ១គ្រឿងសំរាប់ប្រលងសញ្ញាបត្រទុតិយភូមិ(បាក់ឌុប) ក្នុងឆ្នាំសិក្សា ២០១៥- ២០១៦នេះ នៅក្នុងខេត្តបន្ទាយមានជ័យ។ ការថ្លែងបែបនេះ លោក ស សុខា បានបញ្ជាក់ថា ក្នុងគោលបំណង ដើម្បីជំរុញ ការសិក្សារបស់ប្អូនៗយុវជននៅក្នុងខេត្តបន្ទាយមានជ័យ អោយមានការប្រឹងប្រែងរៀនសូត្រ ធ្វើយ៉ាងប្រលងអោយបានជាប់ និងបាននិទ្ទេសល្អ ហើយដើម្បីជាការលើកទឹកចិត្តចំពោះការប្រឹងប្រែងនេះ រាល់សិស្សណា ដែលប្រលងជាប់បាននិទ្ទេសA ក្រុមការងារ សសយក ខេត្តព្រៃវែង នឹងផ្ដល់ម៉ូតូ ១គ្រឿង។

លោក ស សុខា បានបន្តទៀតថា កន្លងទៅក្រុមការងារ ផ្ដល់ការលើកទឹកចិត្តបែបនេះ ចំពោះតែក្នុងខេត្តព្រៃវែងប៉ុណ្ណោះ។ ក្នុងការផ្តល់រង្វាន់លើកទឹកចិត្ត លោក ស សុខា ក៏សូមអធ្យាស្រ័យដល់ប្អូនៗយុវជនបណ្ដាខេត្តផ្សេងៗដែរ ដែលពុំផ្ដល់ការ លើកទឹកចិត្តអ៊ីចឹង ដោយសារលទ្ធភាពមានកម្រិត។ ប៉ុន្តែលោក ក៏បានឃើញមានក្រុមការងារដ៏ទៃទៀតអនុវត្ត ផែនការនេះ ជាច្រើនខេត្តមកហើយដែរ។




លោក ស សុខា បង្ហាញថា មិនសំដៅតែលើប្អូនៗសិស្សានុសិស្ស ដែលរស់នៅក្នុងមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ ខេត្ត បន្ទាយមានជ័យ នោះទេ ខ្ញុំសូមលើកទឹកចិត្តប្អូនៗទាំងអស់ឲ្យខិតខំប្រឹងប្រែងសិក្សាដោយបង្កើត ជាក្រុមៗរៀនតាមមុខវិជ្ជា ដាក់កាលវិភាគផ្លាស់វេនស្វ័យសិក្សានៅក្នុងមណ្ឌល។


ក្នុងឱកាសនោះដែរ លោក ស សុខា ក៏មិនភ្លេចផ្តាំផ្ញើដល់ប្អូនៗជុំវិញបញ្ហាគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជា ដោយ លោកថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ជាក្ដីព្រួយបារម្ភ សូមប្អូនៗបង្កើនការប្រុងប្រយ័ត្នក្នុងការធ្វើដំណើរទៅមក ដោយគោរព ច្បាប់ចរាចរណ៍ យល់យោគអធ្យាស្រ័យ គោរពគ្នាក្នុងពេលធ្វើដំណើរ។ រឿងមួយទៀត គឺបញ្ហាគ្រឿងញៀន។ សូមកុំលលែងឲ្យសោះ វានឹងទាញប្អូនៗ ឲ្យខូចអនាគត និងសង្គមអាប់អួរ។ ជាងនេះទៅទៀត លោក ស សុខា ក៏បានលើក ទឹកចិត្តដល់ប្អូនៗ ដែលជាក្មេងកំព្រារស់នៅក្នុងមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ ទាំងអស់ ដោយសូមប្អូនៗ កុំអស់សង្ឃឹម គឺត្រូវបោះជំហានទៅមុខបន្តិចទៀត ប្អូននឹងដល់គោលដៅហើយ។ ប្អូនកុំគិតថា យើងកំព្រា យើងក្រ យើងគ្មានបក្សពួកខ្សែ ស្រឡាយ មិនអាចធ្វើការធំដុំបានអោយសោះ រដ្ឋាភិបាល បានកំពុងផ្ដល់ឱកាសដល់យុវជនជំនាន់ក្រោយច្រើនណាស់ (ទាំង ក្របខណ្ឌរាជការ និងមុខងារនយោបាយ) តែប្អូនៗ គប្បីមានសមត្ថភាព មានបទពិសោធន៍ មានទំនាក់ទំនងល្អនឹងបុគ្គលដ៏ទៃ ធ្វើឲ្យគេមានទំនុកចិត្ត…នោះឱកាសការងារតូចធំនឹងទទួលបាន។

លោក ស សុខា បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធិ សំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយជូន កុមារកំព្រាចំនួន ១៧១នាក់ និងលោកគ្រូ អ្នកគ្រូ ព្រមទាំងបុគ្គលិកចំនួន ៣១នាក់ នៅក្នុងមណ្ឌលសង្គ្រោះជនអស់សង្ឃឹម ទី២ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន កាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦នេះ។




លោកគ្រូ អ្នកគ្រូ ចំនួន ៣១នាក់ និងប្អូនៗកុមារកំព្រាចំនួន ១៧១នាក់ នៅក្នុងមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ ស្ថិតក្នុង ស្រុកមង្គលបុរី ខេត្តបន្តាយមានជ័យ។


សូមបញ្ជាក់ថា: អំណោយដែលលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ផ្តល់ជូនក្នុងឱកាសនោះរួមមាន៖

១-មី ១០កេះធំ
២-ទឹកត្រី ១០យួរ
៣-ទឹកសុីអុីវ ១០យួរ
៤-ត្រីខ ១០កេះធំ
៥-ទឹកក្រូច ១០កេះ
៦-ទឹកសុទ្ធ ១០កេះ និង ៣៤យួរ
៧-ទឹកដោះគោ ១០កេះ
៨-ជូនកុមារកំព្រាម្នាក់ៗ ១៥០០០ (១ម៉ឺន៥ ពាន់រៀល)
៩-នំបុ័ង ចំនួន ៤០០ដើម
១០-សម្ភារ:សិស្សាមួយចំនួន។

ដោយឡែកលោកគ្រូ អ្នកគ្រូ និងបុគ្គលិកមជ្ឈមណ្ឌលចំនួន ៣១នាក់ ក្នុង១នាក់ថវិកា ២ម៉ឺនរៀល និងសារុង ១ ផងដែរ៕

13177620_1709850929292878_2518415153799970927_n

13179185_1709851212626183_67470115592118495_n

13245448_1709850979292873_46114264533124353_n

13174017_1709850959292875_5270184354668997929_n

13226958_1709851035959534_8882528788583700724_n

13178815_1709851239292847_8196828559989703865_n

អត្ថបទ៖ កញ្ញា ហោ វ៉ាន់នី

 

0 comments:

Post a Comment