Recent Posts

Seo Services

លោក កេត ម៉ៅ ចុះសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សវិទ្យាល័យ ហ៊ុនសែន ពោធិ៍អំពិល

13265893_1620314281621869_6008238959258521729_n

News New: នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ នេះ លោក កេត ម៉ៅ អភិបាលនៃគណ:អភិបាលស្រុកទ្រាំង ខេត្តតាកែវ និងជា ប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក រួមដំណើរដោយ លោក ព្រំ ឆាត សមាជិកក្រុមប្រឹក្សាស្រុក លោកស្រី ជិត គឹមណាវី ប្រធានការិយាល័យអប់រំស្រុក លោក ជី ជីម មេឃុំក្រុមប្រឹក្សាឃុំ សំបួរ នាយប៉ុស្ត៏រដ្ឋបាលឃុំ បានអញ្ជើញចុះ សំណេះសំណាល និងសួរសុខទុក្ខ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស វិទ្យាល័យ សម្តេច ហ៊ុន សែន ពោធិអំពិល ឃុំសំបួរ ។ ស្ថិតក្នុង ឱកាសនោះដែរ លោក កេត ម៉ៅ អភិបាលស្រុក ក៏បានជំរាបជូនលោកគ្រូអ្នកគ្រូ និងប្អូនៗសិស្សានុសិស្ស អំពីសភាពការណ៏នយោបាយថ្មីៗ ពាក់ព័ន្ធនិងបដិវត្តពណ៏ខ្មៅ ដែលក្រុមអគតិមួយចំនួន កំពុងដើរញុះញុង់ ផ្តិតមេដៃ បង្កើតអោយមានចលាចលក្នុងសង្គម ។ អាជ្ញាធរកំពុងមានវិធានការណ៏ទប់ស្កាត់ ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ។ និងសូមអោយ ប្អូនៗ សិស្សានុសិស្យ ខិតខំ រៀនសូត្រ មិនត្រូវជឿតាមការអូសទាញក្នុងផ្លូវអាក្រក់ណាមួយ ហើយជៀសឆ្ងាយពីគ្រឿងញៀន៕

13237852_1620314488288515_4249072454188538476_n

13256290_1620314618288502_3051797188362241668_n

អត្ថបទ៖ អារុណ
លោក កេត ម៉ៅ ចុះសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សវិទ្យាល័យ ហ៊ុនសែន ពោធិ៍អំពិល លោក កេត ម៉ៅ ចុះសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សវិទ្យាល័យ ហ៊ុនសែន ពោធិ៍អំពិល Reviewed by Unknown on 7:26:00 PM Rating: 5

No comments:

Powered by Blogger.