Saturday, May 21, 2016

រដូវវស្សាចូលដល់ សម្តេច ហេង សំរិន នឹកឃើញអនុស្សាវរីយ៍កសិករខ្មែរ

13237699_612898395550306_6860561112792515079_n

News New: រដូវរស្សាចូលមកដល់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងប្រធានកិត្តិយសគណបក្ស ប្រជាជនកម្ពុជា មានអារម្មណ៍ថានឹកឃើញគ្រាដែលកសិករកំពុងតែត្រៀមរៀបចំ នឹម នង័្គល រនាស់ គោ ក្របី រទេះ ដើម្បីបង្កបង្កើនផលសំរាប់ផ្គត់ផ្គង់ ជីវភាពរស់នៅប្រចាំថ្ងៃ ក្រោយឆ្នា១៩៧៩ រហូតរៀងមក។ បច្ចុប្បន្នប្រជាកសិករខ្មែរយើង បានអភិវឌ្ឍរហូតដល់ប្រើជា គោយន្ត និងគ្រឿងចក្រ ជំនួយ គោ ក្របី នឹម នង្គ័ល រនាស់ រទេះ ក្នុងការបង្កបង្កើនផល។ ការដែលប្រជាកសិករប្រើប្រាស់នូវសំភារ:ទំនើបៗទាំងអស់នេះ សម្តេចចក្រី ហេង សំរិន ក៏ បានបញ្ជាក់កោតសរសើរថា ទាំងអស់នេះ បានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ។

រូបភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំក្រុមការងារសម្តេច ចុះពិនិត្យមើលប្រព័ន្ធទឹកសំរាប់ផ្តល់អោយប្រជាពលរដ្ឋធ្វើស្រែចំការ នាទឹក ដីខេត្តត្បូងឃ្មុំ កាលពីពេលកន្លងទៅ៕

13233035_612898448883634_8249247796083539786_n

13267771_612898465550299_7134940625112313811_n

13239908_612898382216974_1250772732534032360_n

13244786_612898492216963_3866230446219877437_n

អត្ថបទ៖ កញ្ញា ហោ វ៉ាន់នី

0 comments:

Post a Comment