Recent Posts

Seo Services

ផ្លូវលេខ៧០ ដែលពលរដ្ឋតែងតែរអ៊ូរទាំ ពេលនេះកំពុងអ៊ុតកៅស៊ូ និងពង្រីកអោយធំ

13321935_249655482062601_6346215765731326018_n

News New: ទីបំផុត ផ្លូវដែលបងប្អូនប្រជាពលរដ្ឋយើង រអ៊ូរទាំរហូតមក ពេលនេះកំពុងតែបើកការដ្ឋានស្ថាបនាពង្រីកយ៉ាងធំទូលាយ គឺទទឹងនៃផ្លូវ នេះមានប្រវែង ១៧ម៉ែត្រ គឺផ្លុវលេខ៧០ និងផ្លូវលេខ២៧៣  ហើយបន្តអ៊ុតកៅស៊ូផ្លូវAC នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ នេះ។

សូមបញ្ជាក់ថា: ចំពោះផ្លូវលេខ៧០ ត្រង់ចំណុចស្តុបកែងបត់ចូលបឹងកក់ បានស្ថាបនាដាក់លូត្រង់ស្តុបនេះ ដែលប្រើរយ:ពេលយ៉ាងយូរ និងការរៀប ចំការដ្ឋាននេះ ពុំសុវមានសណ្តាប់ធ្នាប់ឡើយ។ កន្លងប្រជាពលរដ្ឋ ដែលធ្វើដំណើរលើផ្លូវនេះ តែងតែរអ៊ូរទាំជាខ្លាំង ជុំវិញការដាក់លូក្នុងរយ:ពេលយូរ បណ្តាលអោយអ្នកធ្វើដំណើរជួបការកកស្ទះជាប្រចាំ។ ជាងនេះទៅទៀត អ្នកធ្វើការងារនេះ មិនបានរៀបចំស្លាកសញ្ញាផ្តល់ដំណឹងត្រឹមត្រូវដល់អ្នក បើកបរ ដោយពេលខ្លះត្រង់ស្តុបកំពុងធ្វើលូនេះត្រូវបិទផ្លូវ ប៉ុន្តែពុំព្រមដាក់សញ្ញាសំគាល់ពីចម្ងាយអោយអ្នកធ្វើដំណើរដឹងនោះ រហូតបណ្តោយអោយ អ្នកបើកបរធ្វើដំណើរព្រមគ្នារហូតដល់កន្លែងបិទតែម្តង រួចបង្កអោយកកស្ទះរាប់ម៉ោង៕

13260242_249655445395938_7078344992581228628_n

13312774_249655475395935_5608854416103981198_n

អត្ថបទ៖ លោក រស់ វិសិដ្ឋ
ផ្លូវលេខ៧០ ដែលពលរដ្ឋតែងតែរអ៊ូរទាំ ពេលនេះកំពុងអ៊ុតកៅស៊ូ និងពង្រីកអោយធំ ផ្លូវលេខ៧០ ដែលពលរដ្ឋតែងតែរអ៊ូរទាំ ពេលនេះកំពុងអ៊ុតកៅស៊ូ និងពង្រីកអោយធំ Reviewed by Unknown on 6:43:00 AM Rating: 5

No comments:

Powered by Blogger.