Recent Posts

Seo Services

លោកអភិបាលស្រុកពោធិ៍រៀង ដោះស្រាយបញ្ហា ២ ជូនប្រជាពលរដ្ឋបានភ្លាមៗ








13162233_799055180225041_1162546776_n

News New: លោក សួន សុម៉ាលីន អភិបាលនៃគណ:អភិបាលស្រុកពោធិ៍រៀង ខេត្តព្រៃវែង ឈរលើមូលដ្ឋានផ្ទាល់របស់លោក "សុខទុក្ខរាស្ត្រគឺជារឿងសំខាន់" កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅនេះ លោកបានជួប និងដោះស្រាយបញ្ហាធំៗចំនួន ២ ជូនប្រជាពលរដ្ឋ ក្នុងឃុំព្រែកតាសរ ស្រុកពោធិ៍រៀង នាឱកាសដែលលោកបានអញ្ជើញចូលរួមជាមួយក្រុមការងារជំនួយការលោក ស សុខា នាំយកថវិកា ជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋ ១ខ្នង និងផ្តល់នូវអំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន ៦គ្រួសារ ក្នុងឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

បញ្ហាដែលលោកអភិបាលស្រុកជួយដោះស្រាយជូនប្រជាពលរដ្ឋនៅពេលនោះរួមមាន៖  

ទី១.ប្រជាពលរដ្ឋស្នើសុំបើកផ្លូវប្រវែងជិត ១០០ម៉ែត្រ លើដីលោក ស៊ំ សារី និងលោកស្រី យ៉ាន ដើម្បីធ្វើដំណើរឆ្លងកាត់ធ្វើស្រែចំការ ដែលកន្លងមក ផ្លូវនេះត្រូវបានប្រជាពលរដ្ឋធ្វើដំណើរទៅមក ក្រោយមកម្ចាស់ដីក៏បិទមិនអោយធ្វើដំណើរ ដោយហេតុថា គ្រួសារគាត់ចិញ្ចឹមមាន់ ទា តែត្រូវជនខិលខូចមិនស្គាល់មុខដាក់បំពុលសំលាប់គ្មានសល់ ទើបពួកគាត់សំរេចបិទផ្លូវនេះតែម្តង។ លោក សួន សុម៉ាលីន ក្នុងនាមរដ្ឋបាលស្រុក បានធានាទប់ស្កាត់ និងវែករកមុខជនខិលខូចមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។ ប៉ុន្តែលោកសុំស្នើអោយបងប្រុស បងស្រី ជាម្ចាស់ដីជួយបើកផ្លូវនេះ ដើម្បីអោយប្រជាពលរដ្ឋធ្វើដំណើរដូចធម្មតាវិញ ។ ជាលទ្ធផល ក្រុមគ្រួសារខាងលើនេះ បានសំរេចបើកផ្លូវតាមការស្នើសុំរបស់លោកអភិបាលស្រុក។

ទី២.ប្រជាពលរដ្ឋរឿងក្រុមអាជីវករផ្សារថ្មី(ព្រែកតាសរ)មួយចំនួន តែងតែចាក់សំរាម និងកាកសំណល់ផ្សេងៗ ចូលទៅក្នុងដៃទន្លេតូច ដែលបង្កខូចបរិស្ថានទឹកមិនអាចអោយប្រជាពលរដ្ឋនៅក្រោប្រើប្រាស់ប្រើទឹកនោះបាន។ជុំវិញរឿងនេះ លោកអភិបាលស្រុក បានសន្យាថា នឹងអញ្ជើញប្រធានផ្សារនេះ មកពិភាក្សា និងរកវិធានការណ៍ជាបន្ទាន់។

ចំពោះបញ្ហាផ្សេងៗទៀតនៅក្នុងស្រុកពោធិ៍រៀង លោក សួន សុម៉ាលីន អភិបាលស្រុក បានបញញជាក់ថា" បញ្ហាសន្តិសុខ គឺល្អណាស់ មិនមានជាបញ្ហាអ្វីឡើយ ដោយរូបលោកផ្ទាល់ និងលោកអធិការស្រុក ចុះឃ្លាំមើលគ្រប់ពេលវេលា ហើយចំពោះបញ្ហាទឹកសំរាប់ប្រជាពលរដ្ឋប្រើប្រាសវិញ ក៏មិនខ្វះខាតដែរ ដោយលោកបានរៀបចំស្តារប្រឡាយ និងបានរៀបប្រព័ន្ធទឹកពីប្រភពទឹកមកតំបន់មិនមាន ដែលចំនាយអស់ថវិកាជិត ២០ម៉ឺនដុល្លារ" ៕

13162159_799055643558328_1104621607_n

13162514_799055363558356_424943256_n

13219699_799054243558468_1128226825_n

13181069_799056396891586_1103897958_n

13181186_799056280224931_566292939_n

អត្ថបទ៖ មាស សុខុម








លោកអភិបាលស្រុកពោធិ៍រៀង ដោះស្រាយបញ្ហា ២ ជូនប្រជាពលរដ្ឋបានភ្លាមៗ លោកអភិបាលស្រុកពោធិ៍រៀង ដោះស្រាយបញ្ហា ២ ជូនប្រជាពលរដ្ឋបានភ្លាមៗ Reviewed by Unknown on 7:21:00 PM Rating: 5

No comments:

Powered by Blogger.