Tuesday, May 24, 2016

នាយឧត្តមសេនីយ៍ នេត សាវឿន ស្នើបន្តចែកទឹកស្អាតដល់ស្រុកស្វាយអន្ទរ និងកញ្ច្រៀច បើទោះមានភ្លៀងខ្លះក៏ដោយ

13246447_836234153183272_2376757450326695415_o
News New: ប្រធានក្រុមការងារថ្នាក់ជាតិរបស់គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ឯកឧត្តម នេត សាវឿន ស្នើអោយក្រុមការងារ បន្តចែកទឹកស្អាតជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ស្របពេលដែលភាពរាំងស្ងួតមិនទាន់ត្រូវបានបញ្ចប់នោះ។  ពិសេស ឯកឧត្តម ស្នើសុំអោយ បង្កើនការជីកអណ្តូង ស្តាព្រែក អូរ និងប្រឡាយ បើទោះបីជាបច្ចុប្បន្ននៅទូទាំងប្រទេស មានភ្លៀងធ្លាក់ខ្លះៗហើយក៏ដោយ។ ការថ្លែងបែបនេះ របស់ឯកឧត្តម នេត សាវឿន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារធ្វើបច្ចុប្បន្នភាពសមាជិកគណបក្សប្រជាជនកម្ពុជា ស្រុកស្វាយអន្ទរ និងស្រុកកញ្ជៀច កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកស្វាយអន្ទរ។ ជាងនេះទៅទៀត ឯកឧត្តម នេត សាវឿន មានប្រសាសន៍បន្តទៀតថា ដោយសារការឡើងកំដៅ ធ្វើអោយបឹងបួរមួយចំនួន ត្រូវហួតហែង ធ្វើអោយប្រជាពលរដ្ឋជួបការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ បានដែលធ្វើអោយរាជរដ្ឋា ភិបាលកម្ពុជា បើកយុទ្ធនាការយ៉ាងក្ដៅគគុក ចុះចែកទឹកជូនប្រជាពលរដ្ឋ ចាប់ផ្ដើមតាំងពីអំឡុងខែមេសា ឆ្នាំ២០១៦មកម្លេះ ។ ដោយកត្តានៃការខ្វះខាតទឹកប្រើ ប្រាស់បែបនេះ ទើប ឯកឧត្តម នេត សាវឿន បានសំណូមពរអោយក្រុមការងារ និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងរិះរកអោយអស់គ្រប់មធ្យោបាយ និងលទ្ធភាព ដែលខ្លូនមាន ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លូន កុំអោយមានការខ្វះទឹកប្រើប្រាស់អោយសោះ។ ជាមួយគ្នានោះដែរ ឯកឧត្តមប្រធានក្រុមការងារស្រុកស្វាយអន្ទរ និងស្រុកកញ្ជៀច ក៏បានជុំរុញអោយអាជ្ញាធរមានសមត្ថកិច្ច ធ្វើយ៉ាងណាបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋយើង អោយបានល្អប្រសើរ ដូចជា៖ ការធ្វើសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត និងអត្តសញ្ញាណប័ណ្ណសញ្ចាតិខ្មែរ ព្រោះឯកសារទាំងអស់នេះ វាមានសារៈសំខាន់ណាស់ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។
នាឱកាសនោះ ឯកឧត្តម នេត សាវឿន បានឧបត្ថម្ភជាថវិកាដល់គណបក្សស្រុកស្វាយអន្ទរ ចំនួន ១លានរៀល គណបក្សស្រុកកញ្រ្ជៀច ចំនួន ១លានរៀល និងសមា ជិក សមាជិកា ចូលរួមទាង ១២០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល ផងដែរ ៕


13301542_836233579849996_4478000129527596267_o

13246315_836233616516659_7219237471388396849_o

13246304_836233849849969_8715288510168560425_o

13308163_836234386516582_7873853777466450797_o

13305071_836234356516585_3801184076648799266_o

13268417_836234569849897_2630156930779488803_o

អត្ថបទ៖ អារុណ

0 comments:

Post a Comment