Wednesday, May 4, 2016

សិក្ខាសាលាស្តីពី" ការអនុវត្តបទប្បញ្ញត្តិគតិយុត្តពាក់ព័ន្ធសមត្ថកិច្ចនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ"

13120409_233185317058093_1128582468_o

News New: នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦ នេះ នៅសាលាខេត្តបាត់ដំបង លោកបណ្ឌិត ហ៊ែល ចំរើន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំសម្របសម្រួលរៀបចំកម្មវិធី សិក្ខាសាលាមួយ ស្តីពីការផ្សព្វផ្សាយ និងបង្កើនប្រសិទ្ធិភាពនៃការអនុវត្តបទប្បញ្ញត្តិគតិយុត្តពាក់ព័ន្ធសមត្ថកិច្ចនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ថិតក្រោមអធិបតីភាពលោកបណ្ឌិត វង់ សណ្តាប់ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។  អញ្ជើញចូលរួមក្នុងពិធីនោះ មានលោក ច័ន្ទ សុផល អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង រួមនឹងមន្ត្រីរដ្ឋបាលនៃសាលាខេត្តបាត់ដំបងទាំងមូលជាច្រើនរូបផងដែរ។ សិក្ខាសាលានេះ ប្រព្រឹត្តទៅមានរយៈពេលពីរថ្ងៃ គឺថ្ងៃទី០៥ និងទី០៦ ខែឧសភា ឆ្នាំ២០១៦  ក្នុងគោលដៅដើម្បីផ្សព្វផ្សាយ និងបង្កើនប្រសិទ្ធិភាព នៃការអនុវត្តលិខិតបទដ្ឋានគតិយុត្ត លើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាលក្ខណៈទូលំទូលាយ និងប្រទាក់ក្រឡាគ្នា លើការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយប្រមូលផ្តុំនូវបទអន្តរាគមន៍ពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃគ្រប់អគ្គនាយកដ្ឋានបច្ចេកទេសពាក់ព័ន្ធ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរជំនាញជុំវិញខេត្តបាត់ដំបង, ខេត្តពោធិ៍សាត់, ខេត្តប៉ៃលិន, និងខេត្តបន្ទាយមានជ័យ ដែលមានអ្នកចូលរួមប្រមាណ ៤០០ នាក់៕

13170572_233185303724761_1529054494_o

13120619_233185300391428_2119044010_o

13170665_233185297058095_2080100246_o

13184714_233185310391427_1685559479_o

13148169_233185320391426_229865472_o

13148294_233185307058094_1438693977_o

អត្ថបទ៖ រចនា

0 comments:

Post a Comment