Recent Posts

Seo Services

អភិបាលខណ្ឌពីរ លោក ហែម ដារិទ្ធិ និងលោក ប៉ិល កុសល រួមគ្នាដោះស្រាយបញ្ហាទឹកជន់លិច

13267816_1734295640182431_7019389376243773636_n

News New: ដេីម្បីដោះស្រាយបព្ហាាទឹកជន់លិចនៅតំបន់ខាងជេីងព្រលានយន្តហោះអន្តរជាតិភ្នំពេញ  ទីតាំងដងនង្គ័ល មហាវិថីសហព័ន្ឋរុស្សីុ ស្ថិត ក្នុងភូមិសាស្ត្រសង្កាត់កាកាប និងសង្កាត់ចោមចៅ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ នេះ លោក ហែម ដារិទ្ឋិ   អភិបាល នៃគណ:អភិបាលខណ្ឌ ពោធិ៍សែនជ័យ លោក បុិល កុសល អភិបាលខណ្ឌសែនសុខ និងលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជព្ជាូនរាជធានីភ្នំពេញ ដោយ មានការចូលរួមពីអភិបាលរងខណ្ឌ ប្រធានអង្គភាពលូទឹក ប្រធានការិយាល័យភូមិបាល និងមន្ត្រីជំនាញ បានចុះពិនិត្យស្ថានភាព ប្រឡាយបង្ហូរទឹក ស្របផ្លូវរថភ្លេីង និងប្រឡាយពីផ្លូវរថភ្លេីងភ្ជាប់ប្រឡាយទួលសំពៅ ។ តាមការចុះពិនិត្យ និងដោយបានគោលការណ៍ពីឯកឧត្តម ប៉ា សុជាតិវង្ស អភិ បាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដាក់ចេញវិធានការបន្ទាន់ ដូចខាងក្រោម៖
១-មន្ទីរសាធារណការ និងដឹកជព្ជាូន ដាក់គ្រឿងចក្រចុះកាយស្តារភក់ប្រឡាយស្របផ្លូវរថភ្លេីង នៅរសៀលថ្ងៃនេះ។
២-សាលាខណ្ឌសែនសុខ សម្របសម្រួលជាមួយម្ចាស់ដី ដេីម្បីជីកប្រឡាយភ្ជាប់ពីផ្លូវរថភ្លេីងដល់បុរីកំពុងសាងសង់។
៣-ទីតាំងបុរី ម្ចាស់បុរីឯកភាពកាយសំរាមពីមុខលូបណ្តោះអាសន្ន ហេីយចំពោះមុខម្ចាស់សុខចិត្តកាយចេញបណ្តាញលូទំហំ ១.៥ម៉ែត្រ ចំនួន ២ខ្សែ ដែលបានដាក់រួច តាមសំណេីក្រុមការងារ ដោយជំនួសដោយការធ្វេីប្រឡាយចំហទទឹង ៨ម៉ែត្រ។
៤-ទីតាំងប្រឡាយពីបុរីទៅភ្ជាប់ប្រឡាយទួលសំពៅ មន្ទីរនឹងចុះកាយស្តារភក់ កំបោក ស្មៅត្រែង និងឯកភាពអោយធ្វេីស្ពានឆ្លងកាត់ប្រឡាយ ជំនួស ដោយការការដាក់លូទំហំតូចវិញ៕


13221505_1734295476849114_4996679252995243014_n

13239069_1734295610182434_357136815244145360_n

13087490_1734295596849102_8142993282506095244_n

13260049_1734295563515772_3623866864660673424_n

13256309_1734295516849110_8997072305256132439_n

13237717_1734295466849115_6621381334126416616_n

អត្ថបទ៖ អារុណ
អភិបាលខណ្ឌពីរ លោក ហែម ដារិទ្ធិ និងលោក ប៉ិល កុសល រួមគ្នាដោះស្រាយបញ្ហាទឹកជន់លិច អភិបាលខណ្ឌពីរ លោក ហែម ដារិទ្ធិ និងលោក ប៉ិល កុសល រួមគ្នាដោះស្រាយបញ្ហាទឹកជន់លិច Reviewed by Unknown on 12:25:00 AM Rating: 5

No comments:

Powered by Blogger.