Tuesday, May 3, 2016

លោក ស សុខា ឆ្នាំនេះសិស្សជាប់និទ្ទេសA ១នាក់ជូនម៉ូតូ ២គ្រឿង

13123380_1233867269976409_7004412609020335557_o

News New: លោក ស សុខា បានថ្លែងថា" ឆ្នាំសិក្សា២០១៥-២០១៦នេះ សំរាប់ទូទាំងខេត្តព្រៃវែង សិស្សដែលជាប់និទ្ទេសA លោកនឹងផ្តល់ជូនរង្វាន់លោកទឹកចិត្តនូវម៉ូតូ ១គ្រឿង ហើយសំរាប់សាលា ក៏ទទួលបានម៉ូតូ ១គ្រឿងដែរ" ។ សួរថា ហេតុអ្វីបានជាលោក ស សុខា ផ្តល់រង្វាន់ម៉ូតូអោយទៅខាងសាលាដែរ ព្រោះលោកគិតថា សាលារៀន មានទាំងនាយក និងលោកគ្រូ អ្នកគ្រូ គឺសុទ្ធតែបានប្រឹងប្រែងរិះរកគ្រប់មធ្យោបាយ ដើម្បីគ្រប់គ្រង និងបង្រៀនសិស្សអោយទទួលបានចំណេះដឹងថ្មីៗ ល្អៗ ត្រៀមប្រលងសញ្ញាបត្រ រួមនឹងការខិតខំប្រឹងប្រែងរបស់សិស្សថែមទៀត ទើបសិស្សនោះប្រលងជាប់បាននិទ្ទេសA ។ ជាងនេះទៅទៀត សំរាប់ខេត្តព្រៃវែងទាំង មូល លោក ស សុខា នឹងរៀបចំអោយមានការបង្រៀនបំប៉នបន្ថែមនូវមុខវិជ្ជាសំខាន់ៗត្រៀមប្រលងដល់សិស្សថ្នាក់ទី១២ យ៉ាងតិចអោយបាន ៤ខែមុនប្រលង ដើម្បីជាការចូលរួមបង្កើនចំណេះដឹង ចំណេះស្រាវជ្រាវ និងគន្លឹះសំខាន់ៗ ទុកត្រៀមប្រលង។

លោក ស សុខា បានថ្លែងបែបនេះ ក្នុងឱកាសដែលលោក បានដឹកនាំក្រុមលោកគ្រូ អ្នកគ្រូ ក្នុងខេត្តព្រៃវែងចំនួន ២៥០នាក់ ទៅទស្សនកិច្ចកំសាន្តលើទឹកដីខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩-៣០ ខែមេសា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ ។ ជាងនេះទៅទៀត លោក ស សុខា គ្រោងនឹងរៀបចំកម្មវិធីមួយទៀតសំរាប់លោកគ្រូ អ្នកគ្រូ ដែលបានចំណាយពេលវេលាដ៏មានតំលៃ និងគំនិតប្រាជ្ញារបស់ខ្លួនជួយបំប៉នដល់សិស្សទាំងអស់ ត្រៀមប្រលងសញ្ញាបត្រ គឺនៅក្នុងបំណាច់ឆ្នាំលោក នឹងរៀបចំពិធី ដឹងគុណគ្រូ មួយទៀតសំរាប់ជាការថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូ។

លោក ស សុខា ក្នុងនាមជាអ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង និងក្នុងនាមជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង លោកបានយកចិត្តទុកដាក់ខ្ពស់ ទៅលើវិស័យអប់រំ និងកីឡា នេះណាស់ក្នុងទឹកដីខេត្តព្រៃវែង និងទូទាំងប្រទេស ដែលសមជាថ្នាក់ដឹកនាំយុវជនមួយរូបគួរអោយសរសើរ៕

13087790_1719790178262641_3786669385917110743_n

13131222_1704605323150772_8960914817464038692_o

13131157_1704605326484105_8393008170310456616_o

13123395_1704569236487714_2699061232656527106_o

13147779_1704569223154382_8393914341088457549_o

13072765_1704594229818548_9090617535411696102_o

13063295_1704569469821024_93646042856618930_o

0 comments:

Post a Comment