Tuesday, May 3, 2016

លោកអភិបាលខណ្ឌដូនពេញ មិនខ្លាចក្លិនស្អុយអោយតែប្រជាពលរដ្ឋរស់នៅបានស្រួល

13133100_1074953112575347_2063736111849472651_n

News New: បន្ទាប់ពីភ្លៀងធ្លាក់មួយមេ នៅតាមតំបន់មួយចំនួន ទទួលទឹកតិចតួច ខ្លះទៀតទទួលបានគួរសម និងតំបន់ខ្លះទទួលបានច្រើន រហូតដល់មានការ លិចផ្លូវ លិចផ្ទះក៏មាន។ ជាក់ស្តែង នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦ នេះ លោក គួច ចំរើន អភិបាល នៃគណ:អភិបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ បានអញ្ជើញចុះទៅពិនិត្យ និងដោះស្រាយភ្លាមៗ អំពីបញ្ហាទឹកលិចផ្លូវចូលផ្ទះប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងភូមិ១៩ ក្រុម២៣៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដើម្បីជួយសំរួលធ្វើយ៉ាងណា អោយប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ និងរស់នៅផងដែរ។

តាមរយ:សកម្មភាពនេះ លោកអភិបាលខណ្ឌ ទទួលបានការសាទរ និងកោតសរសើរជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខណ្ឌដូនពេញ ព្រោះសកម្មភាព បែបនេះ កម្រមានអ្នកណាធ្វើបាន ឬដាក់ខ្លួនមកដើរក្នុងទឹកស្អុយដូចលោកឡើយ។ នេះពិតជា ថ្នាក់ដឹកនាំល្អ ជាអាណាព្យាបាលល្អ សំរាប់ប្រជាពលរដ្ឋមែន៕

13133338_1074953075908684_2716538728287950291_n

13177202_1074953099242015_3846668271050653582_n

13177724_1074944152576243_3508254423303123811_n

13178854_1074944142576244_2651315271512386608_n

អត្ថបទ៖ លោក ភោគ ថន (សារ៉ន)

0 comments:

Post a Comment