Wednesday, May 18, 2016

លោកជំទាវ ម៉ែន សំអន ផ្តល់អំណោយជូននគរបាលការពារព្រំដែន ប្រចាំខេត្តកោះកុង

13267969_1599916836989421_2944039802709193149_n

News New: នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច អមដំណេីរដោយឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងប្រតិភូនៃអគ្គស្នការដ្ឋាននគរបាលជាតិ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំជា អំណោយរួមមាន៖ គ្រឿងឧបភោគ បរិភោគច្រើនសន្ធឹកសន្ធាប់ និងថវិកាមួយចំនួន ផ្តល់ជូនកងកម្លាំងនគរបាលជាតិ ការពារព្រំដែនគោគ- ព្រំដែនទឹកប្រចាំទឹក ដីខេត្តកោះកុង នៃព្រះរាជាណាចក្រកម្ពុជា។

ចំពោះវត្តមានរបស់លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន នៅពេលនេះ ពិតជាបានឆ្លុះបញ្ជាំងពីការយកចិត្តទុកដាក់ខ្ពស់ប្រកបដោយក្តីអាណិតស្រលាញ់បំផុត ដល់កងកំលាំងនគរបាលជាតិ ដែលឈរជើងការពារព្រំដែន ដើម្បីធានាអោយបាននូវការឈ្លានពានពីសំណាក់ប្រទេសជិតខាង ក៏ដូចជារក្សាបាននូវសុខសន្តិភាព ជូនប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល៕

13230210_1599916303656141_7281068980192377977_n

13240549_1599916653656106_6874385712572399317_n

13254100_1599916993656072_4331996465743224066_n

13164487_1599916736989431_6309514437680964182_n

13230210_1599916266989478_386243246471384593_n

13221708_1599916816989423_5861632922498279925_n

អត្ថបទ៖ លោក ម៉ៅ ស៊ីវន

 

0 comments:

Post a Comment