Tuesday, May 3, 2016

មន្ត្រីនគរបាល ចុះធ្វើអត្តសញ្ញាណប័ណ្ណដល់ខ្នងផ្ទះប្រជាពលរដ្ឋ យ៉ាងម៉េចដែរ?

13173909_1812897405596772_8325015165439254267_n

News New: ដើម្បីជួយសម្រួល និងពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ជូនប្រជាពលរដ្ឋអោយបានគ្រប់ៗគ្នា និងទាន់ពេលវេលា ក្រុមនមន្ត្រីនគរបាលចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី បាន និងកំពុងចុះយុទ្ធនាការផ្សព្វផ្សាយចុះធ្វើដល់មូលដ្ឋាន ដូចជា៖ នៅតាមវត្តអារាម តាមតំបន់ប្រជុំជន និងរហូតដល់តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋតែម្តង។ នេះបញ្ជាក់បង្ហាញអោយឃើញថា មន្ត្រីនគរបាល បាន និងកំពុងខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់អត្តសញ្ញាណប័ណ្ណ ជូនដល់បងប្អូនប្រជាពលរដ្ឋយើង។ ដូច្នោះប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលគ្រប់អាយុ ត្រូវធ្វើអត្តសញ្ញាណប័ណ្ណនេះ គម្បីត្រូវរួសរាន់ប្រញាប់ទៅធ្វើអត្តសញ្ញាណប័ណ្ណអោយបានគ្រប់ៗគ្នា ចៀសវាងថ្ងៃក្រោយត្រូវការចាំបាច់ ពិបាកក្នុងការទៅធ្វើបន្ទាន់ៗ៕

13173808_1812897385596774_9046886644052908920_n

13124920_1812897378930108_3525455933266840704_n

13165981_1812897418930104_8179020428961394183_n

អត្ថបទ៖ លោក មាស សុខុម

0 comments:

Post a Comment