Recent Posts

Seo Services

ក្រុមតន្ត្រីនៃកងទ័ពអាកាសអាមេរិកប្រគុំតន្ត្រីថ្វាយព្រះមហាក្សត្រ និងសម្តេចយាយ

13165950_1727210944214701_4897203074539457356_n

News New: កាលពីល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ ម្សិលម៉ិញនេះ ក្រុមតន្រ្តីនៃកងទ័ពអាកាសសហរដ្ឋអាមេរិក ដែលលេងឧបករណ៍ខ្សែ បានធ្វើការប្រគំតន្រ្តីពិសេសមួយ ដើម្បីថ្វាយដល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងភ្ញៀវដទៃទៀតជាច្រើនរូបផងដែរ។ ការប្រគុំតន្ត្រីរបស់កងទ័ពអាកាសសហរដ្ឋអាមេរិក នៅពេលនោះ ដោយបានទទួលការអញ្ជើញ ដើម្បីរំលឹកខួបនៃការប្រគំុតន្រ្តី កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ១៩៥៦ នៅរាជធានីភ្នំពេញ តាមការអញ្ជើញរបស់អតីតព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះនរោត្តម សុរាម្រិត និងសម្តេចព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ មុនីវង្ស កុសុមៈ នារីរតន៍ សិរីវឌ្ឍនា ។ ដោយមានការចូលរួមរបស់តន្រ្តីករខ្មែរ ២រូប ក្រុមតន្រ្តីនៃកងទ័ពអាកាសសហរដ្ឋអាមេរិក បានប្រគំុបទចំរុះ អាមេរិក អឺរ៉ុប និងខ្មែរ ដោយរួមទាំងបទចំនួនពីរ ដែលជាព្រះរាជនិពន្ធរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលត្រូវបានប្រគំុជាលើកដំបូងនៅឆ្នាំ១៩៥៦។  ក្រុមតន្រ្តីបានបញ្ចប់ការប្រគំុរំលឹកខួបទី៦០ ជាមួយនឹងសារថ្វាយព្រះពរ ពិសេសមួយ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី រួមនឹងការប្រគំុម្តងទៀត ប្រកបដោយការផ្តល់ភាពកក់ក្តៅក្នុងចិត្ត នូវបទ ដែលជាព្រះរាជនិពន្ធរបស់ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលមានចំណងជើងថា Monika ថ្វាយសម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ ទ្រង់ទតប្រកបដោយព្រះទ័យរីករាយក្រៃលែង៕



13177816_1727210934214702_8216740251115544129_n

13094360_1727210967548032_2106366646280284253_n

13094393_1727211057548023_9057955538739384462_n

អត្ថបទ៖ កញ្ញា ហោ វ៉ាន់នី
ក្រុមតន្ត្រីនៃកងទ័ពអាកាសអាមេរិកប្រគុំតន្ត្រីថ្វាយព្រះមហាក្សត្រ និងសម្តេចយាយ ក្រុមតន្ត្រីនៃកងទ័ពអាកាសអាមេរិកប្រគុំតន្ត្រីថ្វាយព្រះមហាក្សត្រ និងសម្តេចយាយ Reviewed by Unknown on 12:22:00 AM Rating: 5

No comments:

Powered by Blogger.