Thursday, May 12, 2016

សូមបងប្អូនស្រុកថ្មពួកអញ្ជើញមកព្យាបាលជំងឺដោយឥតគិតថ្លៃ នាថ្ងៃទី១៤ ១៥ ខែឧសភា




13232976_1735394606706167_4633517067350237351_n

News New: ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលដឹកនាំដោយលោកជំទាវ កែ សួនសុភី ស សុខា បានដឹកនាំកំលាំងក្រុម គ្រូពេទ្យស្ម័គ្រចិត្ត ដែលមានគ្រប់ជំនាញ ចំនួន ១៣៦នាក់ ចុះទៅពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ រយ:ពេល ២ថ្ងៃ នៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី១៤ ទី១៥ ខែឧសភា ឆ្នាំ២០១៦  ក្នុងបរិវេណសាលា វិទ្យាល័យ ថ្មពួក ។

ក្នុងនោះ លោក ស សុខា និងលោកស្រី ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ទាំងមូល សូមគោរពអញ្ជើញបងប្អូន ប្រជាពលរដ្ឋខ្មែរគ្រប់វ័យ គ្រប់ប្រភេទជំងឺ គ្រប់ប្រភេទនិន្នាការនយោបាយ សាសនា ពូជសាសន៍ សូមអញ្ជើញទៅពិនិត្យ និងព្យាបាលជំងឺអោយបានគ្រប់ៗគ្នា នៅទីតាំងដែលយើងខ្ញុំបានជម្រាបជូនខាងលើនេះ។

បញ្ជាក់: ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពុំចាំបាច់បំពេញលក្ខខណ្ឌអ្វីទាំងអស់៕

13177830_1735394643372830_530827830718661277_n

13151893_1735394626706165_7022497784637692098_n

13232963_1735394703372824_913687693541344656_n

13177502_1735394656706162_3438233619640451125_n

13237816_1735394723372822_7675007925024811680_n

អត្ថបទ៖ លោក មាស សុខុម


0 comments:

Post a Comment