Thursday, May 26, 2016

ស្នងការដ្ឋាននគរបាលខេត្តកំពត រៀបចំពិធីផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្តិ

13310509_1604540086527096_2247186683720164963_n

News New: នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ នេះ ស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រារព្ធពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិថ្នាក់វរសេនីយ៍ទោ ចំនួន ៣រូប ថ្នាក់វរសេនីយ៍ត្រីចំនួន ៤១រូប ថ្នាក់អនុសេនីយ៍ឯកចំនួន ២រូប ផ្ទេរភារកិច្ចចំនួន ៦រូប និងតែងតាំងមុខតំណែងចំនួន ១១រូប ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ដូង សារឿន អនុប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ឯកឧត្តម ស៊ុក សារ៉ាដ អភិបាលរង នៃគណៈអភិបាលខេត្តកំពត និងលោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ។ នៅក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពីលោកប្រធានតុលាការ លោកព្រះរាជអាជ្ញាអមសាលាដំបូង លោក-លោកស្រី ជាស្នងការរង លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹកខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកអនុប្រធាននាយកដ្ឋានព្រំដែនទឹក លោកមេបញ្ជាការវរព្រំដែនទឹកលេខ ២៤១ លោកមេបញ្ជាការវរព្រំដែនគោកលេខ ៦០១ លោកឧត្តមសេនីយ៍ វរសេនីយ៍ លោកអនុប្រធាន ការិយាល័យកណ្តាល លោកនាយ-នាយរងការិយាល័យ លោកអធិការ-អធិការងក្រុង-ស្រុកទាំង ៨ លោកនាយ-នាយរងប៉ុស្តិ៍រដ្ឋបាលទាំង ៩៣ប៉ុស្តិ៍ លោកអភិបាលក្រុង-ស្រុកទាំង ៨ និងលោកប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ជាច្រើនរូប៕

12140741_1604540589860379_2644993160141364048_n

13319744_1604540126527092_8244013113152399897_n

13254398_1604539969860441_8274511503355079067_n

13322149_1604540026527102_5993379175304437757_n

13244652_1604540233193748_973512522781143551_n

13245488_1604540263193745_606296099774377558_n

13260129_1604540433193728_8630857270532687369_n

13260054_1604540143193757_8183056078149068927_n

អត្ថបទ៖ លោក នេន សុផល

0 comments:

Post a Comment