Tuesday, May 17, 2016

រឿងសំខាន់ពីរដែលអ្នកនយោបាយត្រូវធ្វើ នាពេលនេះ

13177179_1784320138462431_2956356617144185847_n

News New: ក្នុងបទវិភាគនយោបាយ របស់News New នាដើមសប្តាហ៍នេះ គឺតើអ្នកនយោបាយគួរធ្វើអ្វីខ្លះដើម្បីប្រទេសជាតិ ក្នុងពេលបច្ចុប្បន្ន? ធម្មតាអ្នកនយោបាយប្រៀបបានដូចជា អ្នកលេងកីឡា តែងមានអ្នកចាញ់ និងអ្នកឈ្នះ។ អ្នកឈ្នះតែងតែ សប្បាយត្រេកអរទៅនឹងជ័យជំនះរបស់ខ្លួន។ ចំណែកអ្នកចាញ់តែងមានការសោកស្តាយ និងឈឺចាប់ការបរាជ័យរបស់ខ្លួន។ ប៉ុន្តែទាំងអ្នកឈ្នះ និងអ្នកចាញ់ សុទ្ធតែត្រូវពង្រឹងសមត្ថភាពហាត់កីឡារបស់ខ្លួន ក្រុមខ្លួនបន្ថែមទៀត ដើម្បីត្រៀមប្រកួតនៅ លើកក្រោយទៀត ។ យ៉ាងណាម៉ិញអ្នកនយោបាយ ក៏មិនខុសពីកីឡាករដែរ គ្រាន់តែកីឡាករ ទោះចាញ់ឈ្នះគេត្រូវហាត់នៅ ក្បួនកីឡាគេបន្ថែមរហូត។ ចំណែកឯអ្នកនយោបាយ ប្រជាពលរដ្ឋ និងប្រទេសជាតិ គឺជាការហាត់សមបន្ថែមដូចកីឡាអ៊ីចឹង គឺអ្នកនយោបាយត្រូវគិតពីផលប្រយោជន៍ប្រជាពលរដ្ឋ និងផលប្រយោជន៍រួម ផ្ទុយទៅវិញបើយើងមិនគិតពីប្រជាពលរដ្ឋ និង ប្រទេសជាតិ តើចាំបាច់មានប្រកួតបន្តទៀតធ្វើអី? ប្រជាពលរដ្ឋបាត់បង់ ប្រទេសជាតិក៏រលាយនោះ។

សំរាប់បច្ចុប្បន្នភាព អ្នកនយោបាយ គួរគិតពីប្រយោជន៍រួមជាធំ ទើបត្រឹមត្រូវ ហើយដើម្បីគិតពីប្រយោជន៍រួមនេះបាន គឺអ្នក នយោបាយទាំងអស់ គួរបញ្ឈប់វប្បធម៌នៃការលាបពណ៌គ្នា ដើម្បីផលប្រយោជន៍រៀងៗខ្លួន និងរួមគ្នាគិតពីបញ្ហាប្រឈមធំៗ របស់ប្រទេសជាតិ។

ទី១៖ អ្នកនយោបាយត្រូវបញ្ឈប់វប្បធម៌នៃការលាបពណ៌គ្នា: បើអ្នកនយោបាយបញ្ឈប់វាបាន វានឹងធ្វើអោយមនុស្សទាំងអស់ មានសន្តិភាពផ្លូវចិត្ត មិនចាំចាប់កំហុស មិនចាំទំលាក់កំហុស មិនចាំតែជាន់ពន្លេចបន្ថែម មិនមានការប្រកាន់ដាក់ទោសអូស ដំណើរគ្នា មិនមានការស្អប់ខ្ពើមគ្នា សមដូចពាក្យថា"ចិត្តមិនរង្គើធ្វើអ្វីក៏សំរេច" ។

ទី២៖ អ្នកនយោបាយគួរមកនាំគ្នាគិតពីបញ្ហាប្រឈមធំៗដល់ប្រជាពលរដ្ឋខ្មែរ និងប្រទេសជាតិយើង ដោយមិនចាំតែទំលាក់ កំហុសលើអ្នកនេះអ្នកនោះគឺរួមគ្នាធ្វើតាមមធ្យោបាយរៀងៗខ្លួន ឬចូលគ្នាធ្វើតែមួយ ដូចជា៖ បញ្ហាបំរែបំរួលនៃអាកាសធាតុ ក្តៅខ្លាំង ហួតហែងខ្វះខាតទឹកប្រើប្រាស់ និងបញ្ហាពេលមានភ្លៀងបង្កជាខ្យល់កន្ត្រាក់បំផ្លាញផ្ទះសំបែងប្រជាពលរដ្ឋ។ ទាំង ពីរនេះ គួរអ្នកនយោបាយទាំងឡាយរួមគ្នាដោះស្រាយ បញ្ចេញសមត្ថភាពអោយប្រជាពលរដ្ឋមើល ចៀសជាងម្នាក់ធ្វើ ម្នាក់ ចាំស្រែកទំលាក់កំហុសទៅវិញទៅមក ព្រោះបើមនុស្សពីរនាក់រួមគ្នាធ្វើកិច្ចការ ពិតជាពិសេសជាងមនុស្សម្នាក់ធ្វើ និងមនុស្ស ម្នាក់ទៀតចាំមើល ចាំថា ចាំបន្ទោស វាចំណេញនោះទេ សមដូចពាក្យខ្មែរយើងថា"សាមគ្គីរស់ បាក់បែកស្លាប់" ៕

អត្ថបទ៖ វណ្ណ:អារុណ

0 comments:

Post a Comment