Friday, May 6, 2016

អង្គការសបី ផ្តល់អាហារូបករណ៍ ១០០% ចំនួន ៥០០កន្លែង សំរាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង

ScreenHunter_02 May. 06 19.37

News New: អង្គការវិទ្យាស្ថានសបីអភិវឌ្ឍន៍យុវជន ហៅអង្គការសបី ជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលធ្វើសកម្មភាពផ្តោតជាសំខាន់ទៅលើការអភិវឌ្ឍធនធានយុវជន ដូចជា៖ ការចុះធ្វើបទបង្ហាញស្តីពី" គន្លឹះរៀនអោយពូកែ " ដល់សិស្សានុសិស្សថ្នាក់ទី១២ ដោយបង្ហាញពី របៀបរៀនត្រៀមប្រលង និងការជ្រើសរើសជំនាញថ្នាក់មហាវិទ្យាល័យ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។ ជាក់ស្តែងកន្លងមក អង្គការនេះ បានចុះធ្វើបទបង្ហាញរបស់ខ្លួន តាមបណ្តាខេត្ត រាជធានីមួយចំនួន ដូចជា៖ ខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកណ្តាល ខេត្តកំពង់ធំ និងរាជធានីភ្នំពេញ ដែលទទួលបានសិក្ខាកាមរាប់ពាន់នាក់ ព្រមទាំងបានបើកវគ្គបណ្តុះបណ្តាលជំនាញខ្លីៗ ដើម្បីត្រៀមរកការងារធ្វើ ជាច្រើនផងដែរ។ ក្រៅពីនេះ អង្គការសបី ក៏បានធ្វើនូវសកម្មភាពមនុស្សធម៌ផងដែរ ដូចជា៖ ស្វែងរកជំនួយជួយដល់ជនពិការធ្ងន់ធ្ងរ ស្ត្រីគ្មានលុយសំរាលកូន ចាស់ជរាគ្មានទីពឹង ក្មេងកំព្រា ជាដើម។ លើសពីនេះទៅទៀត អង្គការសបី បាន និងកំពុង ចាប់ដៃគូជាមួយបណ្តាសាកលវិទ្យាល័យ មហាវិទ្យាល័យ និងវិទ្យាស្ថានមួយចំនួន ក្នុងគោលដៅស្វែងរកអាហារូបករណ៍ ផ្តល់ជូនដល់សិស្សានុសិស្ស រួមចំណែកអភិវឌ្ឍធនធានមនុស្ស និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ហើយសំរាប់ឆ្នាំ២០១៦ នេះ អង្គការសបី ទទួលបានអាហារូបករណ៍ ១០០% ចំនួន ៥០០កន្លែង ថ្នាក់បរិញ្ញាបត្របរិញ្ញាបត្ររង ដែលមានជំនាញដូចខាងក្រោម៖

ជំនាញគ្រប់គ្រង, គណនេយ្យ, វិទ្យាសាស្ត្រកុំព្យូទ័រ, សេដ្ឋកិច្ច, ទេសចរណ៍, អគ្គិសនី, ធនាគារហិរញ្ញវត្ថុ, ទីផ្សារ, អក្សរសាស្ត្រអង់គ្លេស, នីតិសាស្ត្រ(ច្បាប់), កសិកម្ម និងអេឡិចត្រូនិច ។

ព័ត៌មានលំអិត៖ ០១០ ៧៩ ៣០ ៨៣, ០១១ ៧៩ ៣០ ៨៣, ០៣១ ៨២ ៥៥៥ ៦៦, ០៨៦ ៥៨ ៥០ ២៧, ០៧០ ៨៥៥ ៤៥៦, ០៦៨ ៨៥៥ ៤៥៦, ០៨៥ ៨៥៥ ៤៥៦

0 comments:

Post a Comment