Monday, May 23, 2016

ក្រសួងមហាផ្ទៃ ផ្អាកការផ្ទេរភារកិច្ចចេញពីបណ្ឌិត្យសភានគរបាលកម្ពុជា

13239436_1256498301034849_2914131029267568950_n

News New: នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ នេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា  បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយខ្លឹមសារនៃសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ ស្ដីពី "ការផ្អាកការផ្ទេរភារកិច្ចរបស់ថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងមន្ដ្រីចេញ ពីបណ្ឌិត្យសភានគរបាលកម្ពុជា ។

បើយោងតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ លេខ០១០ ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ មូលហេតុ ដែលក្រសួងមហាផ្ទៃ ធ្វើការផ្អាកការផ្ទេរភារកិច្ចរបស់ថ្នាក់ដឹកនាំ គ្រូនគរបាល និងមន្ត្រីចេញពីបណ្ឌិ្យសភានគរបាលកម្ពុជា ដោយហេតុថា មន្ត្រីនគរបាលដែលបំរើការងារនៅបណ្ឌិត្យសភានគរបាលកម្ពុជា ជាមូល ដ្ឋានធនធានមនុស្សដ៏ចាំបាច់បំផុត ក្នុងការបំពេញភារកិច្ចទទួលខុសត្រូវលើការងារស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល និងការបណ្តុះបណ្តាលកងកំលាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារទូទាំងប្រទេស ក្នុងវិស័យសន្តសុខ សណ្តាប់ធ្នាប់សាធារណ: និងពន្ធនាគារ សំដៅលើកកំពស់គុណភាពអប់រំបណ្តុះបណ្តាល និងធានាអោយមានភាពម្ចាស់ការលើការបណ្តុះបណ្តាល អោយឆ្លើយតបទៅនឹងតម្រូវអង្គភាពប្រើប្រាស់កងកំលាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ផែនការរបស់ក្រសួងមហាផ្ទៃ និង គោលនយោបាយរបស់រាជរដ្ឋាភិបាល។ ក្នុងនោះ ក្រសួងមហាផ្ទៃ បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រី នៃបណ្ឌិត្យសភានគរបាលកម្ពុជា ចំនួន ៣ចំណុចខាងក្រោម៖

ទី១៖ ក្រសួងមិនអនុញ្ញាតអោយថ្នាក់ដឹកនាំ គ្រូនគរបាល និងមន្ត្រីនគរបាលជាតិ ធ្វើការផ្ទេរភារកិច្ចចេញពីបណ្ឌិត្យសភានគរបាលកម្ពុជា ទៀតឡើយ។

ទី២៖ ក្នុងករណីចាំបាច់ថ្នាក់ដឹកនាំ គ្រូនគរបាល និងមន្ត្រីនគរបាលជាតិ អាចផ្ទេរភារកិច្ចចេញបាន លុះត្រាតែមានការឯកភាពពីប្រធានបណ្ឌិត្យសភាណគរបាល កម្ពុជា ។

ទី៣៖ ក្នុងករណីសំណើសុំផ្ទេរចេញរបស់សាមីខ្លួន ពុំមានការឯកភាពចេញពីប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាទេ គ្រប់អង្គភាពពាក់ព័ន្ធមិនត្រូវទទួល និងបញ្ជូន សំណុំឯកសាររបស់សាមីខ្លួន មកថ្នាក់ដឹកនាំក្រសួងពិនិត្យ និងសំរេច ជាដាច់ខាត៕

13227124_1256498411034838_5711438436923563990_n

13265972_1256498624368150_5812533619505845082_n

13240071_1256498774368135_7956338769455920965_n

អត្ថបទ៖ អារុណ

 

 

0 comments:

Post a Comment