Friday, May 13, 2016

អត់ពេក ហូបទឹកជំនួសបាយ! តាចាស់មានចៅកំព្រា ៧នាក់ សូមមេត្តាជួយផង!

13178566_604841546348178_3640901043247493528_n

News New: លោកតាកំសត់ លើកដៃសំពះទាំងទឹកភ្នែក សុំអាហារបរិភោគឆ្អែតមួយពេល ព្រោះតែចៅតូចៗយំទ្រហឹងស្រែក ថាឃ្លានណាស់ៗ ........។ លោកតាពោះម៉ាយ ភិន អ៊ុយ មានព្រះជន្ម ៦០ឆ្នាំ មានចៅក្នុងបន្ទុករហូតដល់ទៅ ៧នាក់ដែលឪពុក ម្ដាយរបស់ក្មេងបានបោះបង់កូនចោល ហើយរត់ទៅបាត់ស្រមោលសូន្យឈឹង ដោយទុកកូនៗអោយរស់នៅជាមួយជីតា យ៉ាងវេទនាខ្លចផ្សាបំផុត។  លោកតា និងចៅៗ រស់នៅក្នុងភូមិ៣២ ឃុំតាអុង ស្រុកចំកាលើ ខេត្ត កំពង់ចាម។
សព្វថ្ងៃលោកតាប្រកបមុខរបរជាអ្នកដើររើសជ័រកៅស៊ូ ដែលគេជៀរហើយជាប់នឹងដើមឈើតិចតួច យកមកលក់ក្នុងមួយថ្ងៃ បាន ៣០០០រៀល ទៅ ៤០០០រៀល ដើម្បីទិញអង្ករ មកបបរ អោយចៅតូចៗបរិភោគ ពេលខ្លះគាត់ដើររើសមិនបានអត់មាន អីបរិភោគ ក៏នាំចៅៗផឹកទឹកអោយឆ្អែត រួចនាំគ្នាគេង។ ដោយទ្រាំនិងការលំបាករបស់លោកតា រួមនឹងចៅតូចៗលើកដៃសំពះ សុំអោយសប្បុរសជនទាំងឡាយមេត្តាជួយផ្តល់អាហារឆ្អែតមួយពេលដល់ពួកគាត់ផង....។

តើវាសនាក្មេងៗទាំង ៧នាក់ទៅជាយ៉ាងណា? ពួកគាត់មានវាសនា បានរៀនសូត្រ និងគេទេ? បើរកតែបបរហូបមិនគ្រប់ផង។តើឪពុក អ្នកម្តាយម្តេចក៏ដាច់ធម៌មេត្តាយ៉ាងនេះ បង្កើតកូនហើយបោះបង់ចោលដូចសត្វធាតុបែបនេះ?

សូមសម្តេច ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលមានចិត្តធម៌ទាំងឡាយមេត្តាជួយផង សូមជួយសង្គ្រោះយកតែបុណ្យទៅ ព្រោះសម័យនេះទៅហើយ មិនគួរវេទនា រកតែបបរហូបមិនគ្រប់នោះឡើយ?

ព័ត៌មានលំអិត: សូមទំនាក់ទំនងព្រះភិក្ខុ វ៉ន វិន នាយករងសាលាកម្រងពុទ្ធិកបឋមសិក្សាវត្តជោតនារាម(គរ) តាមទូរស័ព្ទលេខ: ០៨៦ ៣៣ ២២ ១១ ។

13226851_604841563014843_8683965422413772908_n

13239894_604841596348173_1307036377042265247_n

អត្ថបទ៖ វិន

0 comments:

Post a Comment