Wednesday, May 11, 2016

លោក ស សុខា " ៨ចំណុច បង្ការការពុលចំណីអាហារ"

12744336_1683320275279277_5821506755633509119_n

News New: បន្ទាប់ពីក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងស្តីពី "ការបង្ការជំងឺបណ្តាលមកពីការពុលចំណីអាហារ" កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ម្សិលម៉ិញនេះ លោក ស សុខា អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បានចូលរួមស្នើសុំអោយប្រជាពលរដ្ឋទាំងអស់ បង្កើនការយកចិត្តទុកដាក់ និងអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ទាំង ៨ចំណុច ដើម្បីចៀសផុតពីការពុលចំណីអាហារ ដូចខាងក្រោម៖


១- ប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារដែលស្អាត និងឆ្អិនជានិច្ច។
២- ត្រូវលាងដៃ នឹងសាប៊ូ មុនពេល និងក្នុងពេលរៀបចំម្ហូបអាហារ មុនបរិភោគ និងក្រោយពេលបន្ទោរបង់រួច។
៣- លាងបន្លែ ផែ្លឈើ ឲ្យបានស្អាតមុនបរិភោគ។
៤- សំអាតសំភារៈប្រើសំរាប់ចម្អិនម្ហូបអាហារឲ្យបានត្រឹមត្រូវ។
៥- ចម្អិនអាហារឲ្យបានឆ្អិនល្អ ជាពិសេស សាច់សត្វស្លាប ស៊ុត និងអាហារសមុទ្រ់។
៦- ទុកដាក់ចំណីអាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា។
៧- មិនត្រូវរក្សាទុកអាហារជាច្រើនថ្ងៃពេកទេ ទោះជាស្ថិតក្នុងកម្រិតសីតុណ្ហភាពសុវត្ថិភាពក៏ដោយ ៖

ក. បើយើងរក្សាអាហារទុកក្នុងប្រព័ន្ធត្រជាក់ គឺត្រូវឲ្យនៅក្រោមសីតុណ្ហភាព៥អង្សាសេ។

ខ. បើយើងរក្សាអាហារទុកក្នុងប្រព័ន្ធកំដៅ គឺត្រូវឲ្យលើសពីសីតុណ្ហភាព៦០អង្សាសេ។
៨- កុំប្រើប្រាស់ចំណីអាហារហួសកាលកំណត់ប្រើប្រាស់។

ក្នុងនោះលោក ស សុខា ក្នុងនាមតំណាងរាស្ត្រ និងជាយុវជនមួយរូប ដែលតែងតែគិតគូដល់សុខទុក្ខប្រជាពលរដ្ឋ ពិសេសយុវជន លោកបានសូមអំពាវនាវបន្ថែម ចំពោះបងប្អូនជាអាណាព្យាបាល មេត្តាបង្កើនការតាមដានកុមារតូចៗ អោយពួកគេប្រកាន់ខ្ជាប់នូវការហូបស្អាត ផឹកស្អាត រស់នៅស្អាតជានិច្ច ព្រោះប្រព័ន្ធការពារជំងឺរបស់ពួកគេនៅទន់ខ្សោយនៅឡើយ។ លើសពីនេះទៅទៀត ក៏សូមទទូចដល់អ្នកគ្រូ លោកគ្រូ តាមសាលារដ្ឋក្ដី ឯកជនក្ដី មេត្តាជួយតាមតម្រង់ទិសកុមារពេលនៅសាលាអោយប្រកាន់អនាម័យល្អជានិច្ច និងអប់រំក្រើនរំលឹកពួកគេ អោយស្អាតជាប្រចាំ ពេលត្រឡប់មកផ្ទះវិញ៕

សូមបញ្ជាក់ថា: ដោយមានការគិតគូអំពីសុខភាពបងប្អូនប្រជាពលរដ្ឋខ្មែរយើងគ្រប់ពេលវេលា លោក ស សុខា និងលោកស្រី បានបង្កើតអោយមានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដើម្បីចុះព្យាបាលជំងឺប្រជាពលរដ្ឋដោយឥតគិតថ្លៃទៀតផង៕

13217265_1708736746070963_4073572084648134168_o

អត្ថបទ៖ កញ្ញា ហោ វ៉ាន់នី

ប្រភព៖ Page Sar Sokha

0 comments:

Post a Comment