Recent Posts

Seo Services

គណបក្សសង្គ្រោះជាតិ នឹងធ្វើមហាបាតុកម្មអហិង្សា បើចាប់ខ្លួនលោក កឹម សុខា

13247742_1368479563169339_5218512076614340974_o

News New: លទ្ធផលនៃកិច្ចប្រជុំរបស់គណបក្សសង្គ្រោះជាតិ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ រយ:ពេលជាង ២ម៉ោង គណ:កម្មាធិការអចិន្ត្រៃយ៍គណបក្ស សង្គ្រោះជាតិ បានសំរេចចេញដូចខាងក្រោម៖

១.អោយថ្នាក់ដឹកនាំមូលដ្ឋានគ្រប់រាជធានី ខេត្ត ដង្ហែរញត្តិមកភ្នំពេញ ដើម្បីថ្វាយព្រះមហាក្សត្រ ។

២.គាំទ្រអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ តាមរយ:ក្រុមសមាជិកសភា ធ្វើញត្តិផ្ញើជូនប្រធានរដ្ឋសភា ដើម្បីបញ្ជាក់ប្រាប់ថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំងអស់ មិនអាចទៅបំពេញការងារនៅមន្ទីររដ្ឋសភាបាន ក្នុងកាល:ទេស:ដែលមានការរំលោភបំពានអភ័យឯកសិទ្ធិសភារបស់អ្នកតំណាងរាស្ត្រជាបន្តបន្ទាប់បែប នេះ។

៣.គណបក្សនឹងប្រើសិទ្ធិធ្វើមហាបាតុកម្មអហិង្សា ក្នុងករណីដែលមានការចាប់ខ្លួនលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ។

៤.បន្តយកវប្បធម៌សន្ទនា ធ្វើជាមូលដ្ឋាន ក្នុងការស្តារស្ថានភាពនយោបាយអោយវិលមករកភាពប្រក្រតីឡើងវិញ ដើម្បីធានាអោយការបោះឆ្នោតឆ្នាំ២០១៧-២០១៨ ខាងមុខ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ៕

13268000_1368479556502673_6975517831717751494_o

13268238_1368479643169331_2043615331896378058_o

អត្ថបទ៖ លោក ភោគ ថន(សារ៉ន)
គណបក្សសង្គ្រោះជាតិ នឹងធ្វើមហាបាតុកម្មអហិង្សា បើចាប់ខ្លួនលោក កឹម សុខា គណបក្សសង្គ្រោះជាតិ នឹងធ្វើមហាបាតុកម្មអហិង្សា បើចាប់ខ្លួនលោក កឹម សុខា Reviewed by Unknown on 10:32:00 PM Rating: 5

No comments:

Powered by Blogger.