Recent Posts

Seo Services

សម្តេចតេជោ ហ៊ុន សែន មិនអនុញ្ញាតអោយចៅហ្វាយខេត្តចេញពីខេត្តជាដាច់ខាតក្នុងពេលជួបបញ្ហាខ្វះខាតទឹកនេះ

13161769_228270250879028_5931966530049754117_o

News New: ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦ ក្នុងនោះសម្តេចបានសង្កត់ធ្ងន់ថា" នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលរាជរដ្ឋាភិបាលបានបង្កើតនូវឯកសារដ៏មានសារ:សំខាន់នេះឡើង ដែលមានអត្ថប្រយោជន៍សម្រាប់ការអភិវឌ្ឍប្រជាជន និងពង្រឹងគុណភាពប្រជាជន ក្នុងរយៈពេល ១៥ឆ្នាំខាងមុខនេះ។ ខ្ញុំសូមចេញបញ្ជា និងស្នើដល់ស្ថាប័នពាក់ព័ន្ធទាំងឡាយ ត្រូវបន្តខិតខំប្រឹងប្រែងដោះស្រាយបញ្ហាកង្វះទឹកជូនប្រជាជន ជាពិសេសចៅហ្វាយខេត្តទាំងឡាយ មិនត្រូវចាកចេញពីខេត្តជាដាច់ខាតនៅក្នុងដំណាក់កាលនេះ គឺត្រូវនៅក្នុងខេត្តដើម្បីដោះស្រាយបញ្ហាទាំងនេះជូនប្រជាជន តាមខេត្តរៀងៗខ្លួន។

ប្រសាសន៍របស់សម្តេចតេជោ ពិតជាបានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសពេលដែលប្រជាពលរដ្ឋជួបបញ្ហាគ្រោះរាំងស្ងួត ខ្វះខាតទឹកដូចរាល់ថ្ងៃនេះ។បើតាមគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ នេះពិតជាអាចទប់ស្កាត់បញ្ហាខ្វះខាតទឹកប្រើប្រាស់សំរាប់ឆ្នាំក្រោយៗទៀតទោះបីមានករណីជួបគ្រោះរាំងស្ងួតដូចឆ្នាំនេះក៏ដោយចុះ៕

13119979_1007424079306089_3259856844095759124_o

13123110_228443720861681_6119903038634361017_o

13147349_228453207527399_6284820944126089097_o

ដកស្រង់ខ្លឹមសារខ្លះពី Facebook លោក ង៉ោ សុវណ្ណ

អត្ថបទ៖ កញ្ញា ហោ វ៉ាន់នី
សម្តេចតេជោ ហ៊ុន សែន មិនអនុញ្ញាតអោយចៅហ្វាយខេត្តចេញពីខេត្តជាដាច់ខាតក្នុងពេលជួបបញ្ហាខ្វះខាតទឹកនេះ សម្តេចតេជោ ហ៊ុន សែន
មិនអនុញ្ញាតអោយចៅហ្វាយខេត្តចេញពីខេត្តជាដាច់ខាតក្នុងពេលជួបបញ្ហាខ្វះខាតទឹកនេះ Reviewed by Unknown on 2:32:00 AM Rating: 5

No comments:

Powered by Blogger.