Thursday, May 12, 2016

បងស្រីយ៉ាន ថ្លែងអំណរគុណលោក ស សុខា និងលោកស្រី ដែលបានផ្តល់ផ្ទះ ១ខ្នង

13178945_798749196922306_6242085449356017956_n

News New: បងស្រី យ៉ាន និងស្វាមី ស៊ំ សារី ព្រមទាំងកូន ៥នាក់ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ស សុខា អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ត ព្រៃវែង និងលោកស្រី ដែលបានជួយជាថវិកាសាងសង់ផ្ទះអោយបងស្រី និងក្រុមគ្រួសារ គ្រាន់បានជ្រកកោនបន្តទៀត បន្ទាប់ផ្ទះរបស់បងស្រីត្រូវភ្លើងឆេះអស់គ្មានសល់ កាលពីពេលកន្លងទៅនោះ។ បងស្រី និងក្រុមគ្រួសារ ត្រូវសំរាកនៅលើដី ដោយប្រកតង់កៅស៊ូមួយផ្ទាំងវេទនាកណ្តោចកណ្តែងណាស់ ទើបតែនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ ក្រុមការងាររបស់ លោក ស សុខា បាននាំយកថវិការបស់លោក ស សុខា និងលោកស្រី ព្រមទាំងបានដឹកនាំក្រុមការងាររបស់លោក ស សុខា ផ្ទាល់ រួមទាំងលោកអភិបាលស្រុកពោធិ៍រៀង លោកអធិការស្រុក លោកមេឃុំ មេភូមិ និង ជាងជាច្រើននាក់ ចុះសាងសង់ ផ្ទះជូនបងស្រីដោយផ្ទាល់ដៃ។ គុណបំណាច់ដ៏ថ្លៃថ្លានេះ បានធ្វើអោយបងស្រី និងក្រុមគ្រួសារសប្បាយចិត្តរហូតដល់ស្រក់ ទឹកភ្នែក ព្រមទាំងបានគោរពជូនពរលោក ស សុខា និងលោកស្រី សូមអោយមានសុខភាពល្អ អាយុយឺនយូរ ដើម្បីបន្តជួយ ពួកគាត់ ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែងទាំងមូល។

បញ្ជាក់: ក្រុមគ្រួសារបងស្រី យ៉ាន ដែលទទួលបានផ្ទះឈើ ប្រកដែក និងសរសរថ្ម ដែលជាអំណោយរបស់លោក ស សុខា និងលោកស្រី ស្ថិតនៅក្នុងភូមិព្រែកតាសរ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង៕

13220075_799040290226530_2030170989_n

13178603_798749423588950_8367052810543372999_n

13178849_798749446922281_6222275674030356606_n

13139151_798749476922278_762258085008659590_n

13181142_799040193559873_197564120_n

13164413_798749290255630_8122259081192174723_n

13219699_799054243558468_1128226825_n

អត្ថបទ៖ លោក មាស សុខុម

 

0 comments:

Post a Comment