Sunday, May 22, 2016

លោក ចេវ ហាក់ : គ្រូបង្រៀនបើកបរមួយចំនួន សូម្បីតែខ្លួនឯងក៏ប្រលងធ្លាក់ដែរ?

13239919_615758798578971_7373210317689975541_n

News New: លោក ចែវ ហាក់ នាយការិយាល័យនគរបាលចរាចរផ្លូវគោក នៃស្នងការដ្ឋានណគរបាលរាជធានីភ្នំពេញ  បានធ្វើការរិះគន់ទៅដល់បណ្តាសាលាបង្រៀនបើកបរមួយចំនួន នៅក្នុងប្រទេសកម្ពុជា ថានៅមានកម្រិតនោះឡើយ គឺលោកសំដៅទៅលើ បញ្ហាកន្លែងបង្រៀន និងពេលវេលាបង្រៀន និងជាពិសេសគ្រូបង្រៀនមួយចំនួន ពេលទៅប្រឡង ក៏ធ្លាក់ដែរ ។ លោក ចែវ ហាក់ បានលើកឡើងបែបនេះ ក្នុងពេលដែលលោកអញ្ចើញជាវាគ្មិន ធ្វើបទបង្ហាញស្តីពី ច្បាប់ចរាចរផ្លូវគោក ជូនក្រុមមន្ត្រីព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦នេះ ។


លោក ចែវ ហាក់ បាបន្តទៀតថា សាលាបង្រៀនបើកបរ នៅស្រុកគេ ខុសពីយើងត្រង់ថា នៅស្រុកយើង សាលាបង្រៀនបើកបរ មានតែនៅក្នុងផ្ទះល្វែងទេសព្វថ្ងៃនេះ។ ចំណេកឯនៅស្រុកគេវិញ គេមានបរិវេណសាលាបង្រៀនខ្នាតធំ ១០គីឡូម៉ែត្រ បួនជ្រុង ខ្នាតតូច ៥គីឡូម៉ែត្រ បានន័យថា ក្នុងបរិវេណសាលានេះ គឺមានបរិក្ខាបំពាក់គ្រប់គ្រាន់ ទាំងផ្លូវហាយវ៉េ ទាំងផ្លូវរអិល ទាំងផ្លូវឡើងទួល ផ្លូវលិចទឹក គឺថា អ្នកដែលចេញពីសាលាបង្រៀនបើកបរមកបាន License នេះ គឺស្មើនឹងអត្តសញ្ញាណប័ណ្ណរបស់យើងសព្វថ្ងៃដែរ ហើយគេកាន់ប័ណ្ណបើកបរនេះ ទៅធ្វើលិខិតស្នាមផ្សេងៗបាន ដូចអត្តសញ្ញាណប័ណ្ណ។ ជាងនេះទៅទៀត លោក ចែវ ហាក់ បន្តថា ប័ណ្ណបើកបរ បានពីសាលាបង្រៀនបើកបរមួយចំនួននៅកម្ពុជា គឺគ្មានគុណភាព ព្រោះកាលពីឆ្នាំកន្លងទៅ មានការប្រមូលគ្រូនៅតាមសាលាបង្រៀនបើកបរ ទៅប្រឡង ដោយក្នុងចំណោមសាលាប្រមាណ ៤០កន្លែង គ្រូដែលទៅប្រឡងយកប័ណ្ណបើកបរ គឺត្រូវធ្លាក់ជាងពាក់កណ្តាលឯណោះ។ ម្យ៉ាងវិញទៀត នៅតាមសាលាមួយចំនួន គ្រូបង្រៀនបើកបរ មិនមានលិខិតបញ្ជាក់ពីក្រសួងសាធារណៈការ និងដឹកជញ្ចូន ដែលអះអាងពីលទ្ធភាពនៃការបង្រៀនទេ ដោយសាលាខ្លះយកសាច់ញាតិខ្លួនឯងមកបង្រៀន ដោយគ្មានការអនុញ្ញាតពីអង្គភាពសាមី។ លោកបានសង្កត់ធ្ងន់ថា អ្នករៀនអាចបើកបាន ក្នុងករណីបែបនេះ។ ប៉ុន្តែពួកគាត់មិនទាន់អាចចេះបញ្ចៀសឧបសគ្គទេ ដូចជា មានករណីច្រលំជាន់ហ្គ៊ែរ និងហ្វ្រាំងជាដើម ព្រមទាំងបើកបរគ្មានសុជីវធម៌ឡើយ៕

0 comments:

Post a Comment