Monday, May 30, 2016

រថយន្តសង្គ្រោះបន្ទាន់ ៥គ្រឿងទៀតជាអំណោយសម្តេច ស ខេង និងលោកជំទាវ សំរាប់ខេត្តព្រៃវែង

13335780_844515735654536_7168126478170571040_n

News New: នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ នេះ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែងបានប្រគល់រថតន្តសង្គ្រោះបន្ទាន់ចំនួន ៥គ្រឿង ជូនមន្ទីរពេទ្យបង្អែកស្រុកចំនួន ៥ ក្នុងខេត្តព្រៃវែង ដែលរួមមាន៖ មន្ទីរ ពេទ្យបង្អែកស្រុកពាមជរ,មន្ទីរពេទ្យបង្អែកស្រុកពោធិ៍រៀង,មន្ទីរពេទ្យបង្អែកស្រុកបាភ្នំ, មន្ទីរពេទ្យបង្អែកអ្នកលឿង( ស្រុកពាមរក៏) និងមន្ទីរពេទ្យបង្អែក ស្រុកសីុធរកណ្តាល។

សូមបញ្ជាក់ថា: រថយន្តសង្គ្រោះបន្ទាន់ទាំង ៥គ្រឿងនេះ ជាអំណោយលើកទី២ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ និងលោកជំទាវ ដែលកាលពីពេលកន្លងទៅ សម្តេច និងលោកជំទាវ ធ្លាប់បានផ្តល់ជូនជាង ១០រថយន្តមកហើយ នៅតាមបណ្តាស្រុកមួយ ចំនួនទៀត ក្នុងខេត្តព្រៃវែងនោះ។

ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង ឯកឧត្តម ជា សុមេធី និងឯកឧត្តម ស្បោង សារ៉ាត សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ដែលបានឧបត្ថម្ភរថយន្តសង្គ្រោះបន្ទាន់ដល់មន្ទីរពេទ្យក្នុងខេត្តព្រៃវែង ជាច្រើន ដើម្បីទុកដឹកអ្នកជំងឺទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ បានទាន់ពេលវេលា៕

13320014_844515832321193_8381788757661124312_n

13319889_844516305654479_1418515884673664419_n

13312640_844515952321181_8718039143374891532_n

13336065_844515792321197_8908563675576559498_n

13346591_844516218987821_6646745801285286438_n

13339485_844515985654511_9203346212791404057_n

13347005_844516348987808_4149090471711838561_n

អត្ថបទ៖ អារុណ

 

0 comments:

Post a Comment