Tuesday, May 31, 2016

ព្រះមហាក្សត្រខ្មែរ ថ្លែងអំណរគុណសម្តេច ស ខេង និងសហការី នៃក្រសួងមហាផ្ទៃ

13343148_1606763402971431_3251588483312437565_n

News New: កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ ក្រសួងព្រះបរមរាជវាំង បានចេញលិខិតមួយច្បាប់ ដែលចុះហត្ថលេខាដោយសម្តេច ចៅហ្វាយវាំង វរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបញ្ជាក់ថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា ព្រះអង្គសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានសេចក្តីថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្តេចក្រឡាហោម និងសហការីទាំងអស់នៃ ក្រសួងមហាផ្ទៃ ដែលបានចូលរួម និងរៀបចំរក្សាសុវត្ថិភាពបានល្អប្រសើរ ក្នុងឱកាសស្តេចយាងគោរពព្រះរាជពិធីច្រត់ព្រះន័ង្គល នៅទីលានជល់ដំរី ខេត្រសៀមរាប ព្រមទាំងយាងគោរពព្រះរាជពិធីបួងនៅប្រាសាទកោះកែវ និងសួរសុខទុក្ខប្រជារាស្ត្រ ស្ថិតក្នុងភូមិស្រយង់ ឃុំស្រយង់ ស្រុកគូលេន ខេត្តព្រះវិហារ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦កន្លងទៅនេះ។ ជាងនេះទៅទៀត ព្រហមហាក្សត្រ ព្រះអង្គសព្វព្រះរាជហឬទ័យ ប្រទានពរបវរ មហាប្រសើរជូនសម្តេចក្រឡាហោម និងសហការី នៃក្រសួងមហាផ្ទៃ អោយសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ ៖ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទ៖ អារុណ

0 comments:

Post a Comment