Recent Posts

Seo Services

តើគេធ្វើបុណ្យ វិសាខបូជា ដើម្បីអ្វី?

13226988_1621980918120852_1678666464715677224_n

News New: តើហេតុអ្វីបានជាមានបុណ្យ"វិសាខបូជា"?យើងសង្កេតឃើញថា សាសនារបស់ព្រះពុទ្ធមានបុណ្យប្រពៃជាច្រើន ហើយបុណ្យដែលកូន ខ្មែរយើងស្គាល់ច្បាស់ជាងគេនោះ គឺបុណ្យចូលឆ្នាំខ្មែរ ព្រោះបុណ្យនេះជាបុណ្យដែលនាំមកនូវភាពសប្បាយរីករាយដល់ពួក និងមួយទៀតគឺ បុណ្យ ភ្ជុំបិណ្ឌ។ បុណ្យទាំងពីរនេះ ត្រូវបានខ្មែរយើងយល់ថា ជាបុណ្យធំជាងគេក្នុងឆ្នាំនីមួយៗ។ ចំណែកឯបុណ្យតូចៗ ដូចជា៖ បុណ្យមាឃបូជា បុណ្យផ្កា បុណ្យកឋិន ថ្ងសសីល ថ្ងៃពេញបូរណ៍ ថ្ងៃដាច់ខែ បុណ្យវិសាខបូជា.......ត្រូវខ្មែរយើងមួយចំនួនស្ទើរតែមិនស្គាល់ផង។ ដូចជា នៅថ្ងៃ១៥កើត ខែពេញ បូរមី ខែវិសាខ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦នេះ គឺបុណ្យវិសាខបូជា ។ ថ្វីត្បិតថា បុណ្យនេះជាបុណ្យតូច ប៉ុន្តែបើយើងនិយាយអំពីសាសនា និងសំរាប់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង បុណ្យនេះជាបុណ្យធំ ព្រោះគេប្រារព្វពិធីបុណ្យនេះ ដើម្បីរំលឹកដល់ថ្ងៃដ៏អស្ចារ្យនៃអង្គព្រះសម្មាសម្ពុទ្ធ គឺ៖

-ថ្ងៃ១៥កើត ខែវិសាខ ព្រះពុទ្ធ ទ្រង់ប្រសូត្រចេញពីផ្ទៃព្រះមាតា

-ថ្ងៃ១៥កើត ខែវិសាខ ព្រះពុទ្ធ ទ្រង់បានត្រាស់ដឹង ជាព្រះសម្មាសម្ពុទ្ធនោះឯង

-ថ្ងៃ១៥កើត ខែវិសាខ ព្រះពុទ្ធ ទ្រង់ចូលបរិនិព្វាន (សុគត) ។

បញ្ជាក់: ថ្ងៃខែដូចគ្នាទាំងបី ខុសតែឆ្នាំប៉ុណ្ណោះ។
តើគេធ្វើបុណ្យ វិសាខបូជា ដើម្បីអ្វី? តើគេធ្វើបុណ្យ វិសាខបូជា ដើម្បីអ្វី? Reviewed by Unknown on 5:56:00 PM Rating: 5

No comments:

Powered by Blogger.