Wednesday, May 4, 2016

អ្នកនាំពាក្យក្រសួងយុត្តិធម៌: មាត្រា៨០ ការពារតំណាងរាស្ត្របានតែកិច្ចនីតិវិធី ៤តែប៉ុណ្ណោះ!

13119899_1094263540636725_182702333633660373_o

News New: ព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ នេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចេញសេចក្តីការ តបទៅនឹងសេចក្តីថ្លែងការរបស់ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ ដែលបានចេញថ្លែងការមួយ ដោយបានបញ្ជាក់ថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នឹងមិនចូលតាមការកោះហៅរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយបានចោទប្រកាន់ថា ការចេញដីការកោះហៅតំណាងរាស្ត្រ ដែលមានអភ័យឯកសិទ្ធិសភា ពីសំណាក់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនេះ គឺជាការប្រើអំណាច ដោយរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអភ័យឯកសិទ្ធិសភារបស់អ្នកតំណាងរាស្ត្រ ដែលធានាដោយមាត្រា៨០ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងសេចក្តីថ្លែងការ របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបន្តទៀតថា អ្នកនាំពាក្យក្រសួងយុត្តិធម៌ មានការសោកស្តាយយ៉ាងខ្លាំង ដែលក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ ដែលជាអ្នកធ្វើច្បាប់ បានធ្វើការបកស្រាយដោយខ្វះការយល់ដឹងត្រឹមត្រូវអំពីច្បាប់ និងនីតិវិធីរបស់អង្គការអយ្យការ និងតុលាការ ព្រមទាំងបានធ្វើការចោទប្រកាន់ដោយមិនត្រឹមត្រូវ និងមានលក្ខណ:ជាការមួលបង្កាច់ ទៅលើស្ថាប័នអនុវត្តច្បាប់ ដែលបានអនុវត្តការងារ និងសមត្ថកិច្ចរបស់ខ្លួន ស្របតាមច្បាប់ និងនីតិវិធីជាធរមាន។ ការចេញសេចក្តីថ្លែងការរបស់ក្រុមសមាជិកសភាគណបក្សបក្សសង្គ្រោះជាតិនេះ ឆ្លើយតបទៅនឹងដីការកោះហៅរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជំនួសមុខអោយរូបវន្តបុគ្គល ដែលជាកម្មវត្ថុនៃដីការកោះ តែជាទង្វើរដែលមានចរិកជាការដាក់សម្ពាធទៅលើអំណាចតុលាការ ដែលជាអំណាចឯករាជ្យ ធានាការពារដោយច្បាប់ និងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ ចំពោះមាត្រា៨០ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា អភ័យឯកសិទ្ធិសភា ការពារតំណាងរាស្ត្រ ចំពោះកិច្ចនីតិវិធីចំនួន ៤ តែប៉ុណ្ណោះ គឺការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន និងការឃុំខ្លួន។ ប៉ុន្តែពុំមានចំណុចណាមួយក្នុងមាត្រា៨០ ឬក្នុងច្បាប់ដទៃទៀតនៃព្រះរាជាណាចក្រកម្ពុជា ដែលការពារតំណាងរាស្ត្រ ពីការកោះហៅរបស់អង្គការអយ្យការ ឬការកោះហៅដោយតុលាការ នៅក្នុង សំណុំរឿងព្រហ្មទណ្ឌ រដ្ឋប្បវេណី និងសំណុំរឿងផ្សេងៗទៀតឡើយ៕

13147518_1094263550636724_1845415160875943968_o


អត្ថបទ៖ លោក ភោគ ថន (សារ៉ន)

0 comments:

Post a Comment