Monday, May 9, 2016

ពលរដ្ឋភូមិតេជោសែន សាទរចំពោះឯកឧត្តម ជា សុផារ៉ា បានដោះស្រាយ ២ចំណុចសំខាន់

13096310_874972869298600_4288878557750115397_n

News New: ព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦នេះ បន្ទាប់ពីអញ្ជើញជាះអិបតីក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តគិរីគន្គាសោភណ្ឌ ហៅវត្តលោ ស្ថិតនៅក្នុងឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ តំណាង់ដ៏ខ្ពង់ខ្ណស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  ក៏បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខជាមួយប្រជាពលរដ្ឋ ភូមិតេជោសែន ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ រាប់ពាន់នាក់ ដើម្បីចង់ដឹងអំពីសុខទុក្ខ ក៏ដូចជា បញ្ហាប្រឈមនានា។ ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តម ជា សុផារ៉ា បានជួយដោះស្រាយបញ្ហាមួយចំនួនដូចជា៖ ជម្រុញការផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ រស់នៅនៅភូមិតេជោសែន អោយបានលឿន និងជួយស្ដារអណ្ដូងទឹកជូនប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះបញ្ហាខ្វះខាតទឹក។

ដំណោះស្រាយទាំងពីរខាងលើនេះ របស់ឯកឧត្តម ជា សុផារ៉ា ត្រូវបានប្រជាពលរដ្ឋក្នុងភូមិតេជោសែន អបអរសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការ យកចិត្តទុកដាក់គិតគូអំពីសុខទុក្ខរបស់ពួកគាត់ ដោយពួកគាត់បានសំដែងនូវសំលេងហ៊ោរកញ្ច្រៀវ ញញឹមញញែម អ្នកខ្លះទះដៃ អ្នកខ្លះលើកដៃ និងស្រែកអបអរសាទរព្រមៗគ្នា៕

13177085_874961682633052_5955679948333409308_n

13174004_874961732633047_2179059663035664129_n

13178882_874962359299651_380294165883048453_n

13118883_874961882633032_4449817825956422617_n

13178824_874972759298611_2566051940058511147_n

13179203_874972982631922_6044965201058805987_n

13096310_874972869298600_4288878557750115397_n

13133358_874972839298603_5751363069728379402_n

13177337_874972765965277_558683980877117624_n

អត្ថបទ៖ លោក មាស សុខុម

0 comments:

Post a Comment