Sunday, May 15, 2016

អ្នកអត់ពិតជាត្រូវការណាស់! ចៅសង្កាត់ព្រែកលៀប ផ្តល់អំណោយជូនពលរដ្ឋ ៥គ្រួសារ

13164215_1055285124554390_6370064611563376819_n

News New: កាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ ម្សិលម៉ិញនេះ អាជ្ញាធរសង្កាត់ព្រែកលៀប និងភូមិគៀនឃ្លាំង ព្រម ទាំងយុវជន ស.ស.យ.ក សង្កាត់ ដឹកនាំដោយ លោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយទៅជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ០៥គ្រួសារ ដែលរស់នៅ ក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

គ្រួសារប្រជាពលរដ្ឋដែលទទួលបានអំណោយនៅពេលនោះរួមមាន៖
១-ឈ្មោះ គង់ តួន ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅក្រុមទី៩
២-ឈ្មោះ សួស គឹមហេង ភេទស្រី អាយុ៤៦ឆ្នាំ រស់នៅក្រុមទី៩
៣-ឈ្មោះ សុខ លី ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅក្រុមទី៦
៤-ឈ្មោះ ហួង ស៊ីម ភេទស្រី អាយុ៧៨ឆ្នាំ រស់នៅក្រុមទី៥
៥-ឈ្មោះ គង់ រ៉ុន ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅក្រុមទី៥



អំណោយដែលបានផ្តល់ជូននាឱកាសនោះ គឺក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ១៥គ.ក្រ, មី ១កេសតូច, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ទឹកសុទ្ធ ២យួរ, សារុង ១សំរាប់ និងថវិកាចំនួន ១០ម៉ឺនរៀល ដែលអំណោយ និងថវិកាទាំងនោះបានមកពី ការចូលរួមឧបត្ថម្ភរបស់សប្បុរសជនរួមមាន៖ ឯកឧត្តម អ៊ុំ សារឹទ្ធ និងឯកឧត្តម ប៊ុន វុទ្ធា ឧបត្ថម្ភ អង្ករ ៦០គ.ក្រ, មី ៥កេសតូច, ទឹកត្រី ៥យួរ, ទឹកស៊ីអ៊ីវ ៥យួរ, និងថវិកាចំនួន ៥០ម៉ឺនរៀល លោកស្រី កែវ ច័ន្ទស៊ុនណារី អភិបាលរងខណ្ឌជ្រោយចង្វារ សារុងចំនួន៥ និងលោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប ទឹកសុទ្ធ ១០យួរ។

យើងសង្កេតឃើញថា បច្ចុប្បន្ននេះ ថ្នាក់ដឹកនាំតាមមូលដ្ឋាន រួមមានទាំងអាជ្ញាធរដែនដី កាកបាទក្រហមកម្ពុជា និងក្រុមការ ងារសហភាពសហព័ន្ធយុវជនកម្ពុជា បានយកចិត្តទុកដាក់ជាមួយសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង មិន ថាតិចច្រើន ការផ្តល់នូវអំណោយជូនដល់ប្រជាពលរដ្ឋដែលជួបការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ គឺពិតជាបានជួយសំរួលដល់ ការលំបាករបស់ពួកគាត់មួយគ្រាច្បាស់ណាស់ ហើយពេលខ្លះបើគាត់គ្មានអំណោយបន្តិចបន្តួចនេះទេ ក៏អាចធ្វើអោយប្រជា ពលរដ្ឋដែលខ្វះខាតមែនទែន អាចនឹងដាច់បាយដែរ។ ដូច្នោះយើងគ្រប់គ្នា ដែលមិនមែនជាប្រជាពលរដ្ឋជួបការលំបាកនោះ ចូរកុំគិតបែបអវិជ្ជមាន ដោយមិនជួយចូកចែវ បែរជាយកជើងរារទឹកទៅវិញ៕

13245319_1055285057887730_6119695446460057595_n

13164215_1055285124554390_6370064611563376819_n

13254205_1055285131221056_5297646664891065844_n

អត្ថបទ៖ លោក ភោគ ថន (សារ៉ន)

0 comments:

Post a Comment