Tuesday, May 24, 2016

សំរាម ១៤៤០ម៉ែតគូប ត្រូវមន្ទីរសាធារណការរាជធានីភ្នំពេញ កាយចេញពីប្រឡាយ

13269301_1038068992896172_907942943589147006_n

News New: នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានចាប់ផ្តើមកាយស្តារសំរាម  ២ប្រឡាយ គឺប្រឡាយទួលសែន និងប្រឡាយបឹងត្របែក ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ គិតត្រឹមថ្ងៃនេះ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានកាយសំរាមចេញពីពោះប្រឡាយបឹងត្របែក ចាប់ពីផ្លូវលេខ៤៨៨ ដល់ស្ថានីយ៍បូមទឹកបឹងត្របែក និងដឹកចេញតាមរថយន្តបានចំនួន ២៨៨ជេីង ត្រូវជាបរិមាណ ១.៤៤០ម៉ែត្រគូបនៃសំរាម។

សកម្មភាពស្តារប្រព័ន្ធលូ តាមប្រលាយ បឹង ក្នុងរាជធានីភ្នំពេញ ពីមួយថ្ងៃទៅមួយថ្ងៃរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ តាមផែន ការសាលារាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងណា ទប់ស្កាត់អោយបាននូវការស្ទះលូ ដែលបង្កជាលិចលង់ នារដូវវស្សាធ្លាក់ភ្លៀងមកដល់។ ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ បានលាន់មាត់ចំពោះសកម្មភាពថ្នាក់ដឹកនាំរាជធានីភ្នំពេញ ចាប់តាំងពីអភិបាលរាជធានីភ្នំពេញ អភិបាលខណ្ឌទ  រួមនិងមន្ទីរ សាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ថាបានយកចិត្តទុកដាក់ខ្ពស់ពីបញ្ហាប្រព័ន្ធលូ និងការរៀបប្រព័ន្ធខ្សែទឹកហូរ ព្រមទាំងបញ្ហាសំរាម ដើម្បី ទប់ស្កាត់ការជន់លិចលង់ ដែលខុសប្លែកពីពេលមុនៗ៕

13239901_1038069059562832_3136425999246041191_n

13256235_1038069062896165_7006320554911557325_n

13265931_1038068999562838_7389213689698059832_n

13267893_1038069022896169_8899025803458043205_n

អត្ថបទ៖ លោក ភោគ ថន (សារ៉ន)

0 comments:

Post a Comment