Wednesday, May 11, 2016

លោក អ៊ូ វីរ: "ខ្ញុំគ្មានឆន្ទ:បង់លុយនូវអ្វីដែលមិនត្រឹមត្រូវ"

13170643_549935175188465_1560543645_o

News New: លោក អ៊ូ វីរ: មុននឹងចូលទៅបំភ្លឺនៅសាលារាជធានីភ្នំពេញ មុននេះបន្តិច លោកបានបញ្ជាក់ហើយថា" ខ្ញុំគ្មានឆន្ទ:បង់លុយនុវអ្វីដែលមិនត្រឹមត្រូវ " ការថ្លែងបែបនេះ ទាក់ទងទៅនឹងករណីផ្លូវច្បាប់ ព្រោះលោក អ៊ូ វីរ: ត្រូវចោទពីបទ បរិហារកេរ្តិ៍ជាសាធារណ: បើតាមច្បាប់ត្រូវមានលុយដែរ។ ជាងនេះទៅទៀត លោកបន្តថា ការចូលបំភ្លឺតាមការកោះហៅនេះ ក្នុងគោលដៅ "ដើម្បីប្រយោជន៍ជាតិ ហើយអ្វីដែលខ្ញុំព្រួយបារម្ភជាងគេគឺការផ្តាច់ការ ព្រោះខ្ញុំឃើញនយោបាយផ្តាច់ការម្តងៗ ខ្ញុំព្រួយបារម្ភ ព្រោះយើងធ្លាប់មានប្រវត្តិជូរចត់រួចទៅហើយ ។ អ៊ីចឹងបានជាខ្ញុំរំលឹកដល់អ្នកនយោបាយនូវប្រវត្តិដ៏ជូរចត់ ចៀសវាងការលាភពណ៌គ្នា"។ ជាងនេះទៅទៀត លោក អ៊ូ វីរ: បានស្នើសុំអោយអ្នកសារព័ត៌មាន កុំយកលោកជាប្រធានបទ ដែលលោកបានលើកឡើងថា" ខ្ញុំអត់ចង់អោយចំណាប់អារម្មណ៍របស់ខ្ញុំទៅជាប្រធានបទនៅពេលនេះទេ ប្រជាពលរដ្ឋកំពុងរងគ្រោះនូវរឿងរ៉ាវរាប់ម៉ឺនជំពូក គួរតែយកប្រជាពលរដ្ឋជាប្រធានបទវិញ ដើម្បីដាក់ជូនអោយអ្នកនយោ បាយដោះស្រាយ" ។ ជាចុងក្រោយមុននឹងដើរចូលតុលាការលោក អ៊ូ វីរ: បានបញ្ជាក់ថា" ខ្ញុំអាចចូលរួមរកដំណោះស្រាយសំរាប់បញ្ហាផ្សេងៗទៀត" ៕

13199349_549935248521791_85013145_o

អត្ថបទ៖ លោក ភោគ ថន (សារ៉ន)

0 comments:

Post a Comment