Tuesday, May 17, 2016

ឯកឧត្តម ប៉ា សុជាតិវង្ស កែលំអ និងដាក់បន្ទប់ទឹក សួនច្បារមុខវត្តបទុមវតី

13237606_1087038424700149_2762420898205965442_n

News New: ក្នុងការចុះពិនិត្យការដ្ឋានសួនច្បារមុខវត្តបទុមវតី នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ នេះ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ បានសម្រេចធ្វើការកែសម្រួលប្លង់ខ្លះ នៃសួនកុមារ ដោយដាក់បន្ថែមនូវបន្ទប់ទឹកសាធារណៈ មួយកន្លែងនៅក្នុងសួនកុមារ  រៀបចំសម្រួលប្លង់ខាងមុខសួន  ដាក់បន្ទប់ទឹកសាធារណៈមួយកន្លែងទៀត នៅខាងត្បូងដើមពោធិ៍ និងកែសម្រួលចុងសួនច្បារខាងត្បូង ដោយដកចំណតទៅដាក់កន្លែងផ្សេង ហើយបើកផ្លូវថ្មើរជើងពីរវិញ។

ក្នុងការកែលំអសួនច្បារកុមាររបស់សាលារាជធានីភ្នំពេញនេះ ពិតជាបានធ្វើអោយសោភ័ណភាពសួន មានភាពកាន់តែស្រស់បំព្រង  និងបង្កើនភាពងាយស្រួល ក្នុងការបន្ទោរបង់របស់កុមារ និងអាណាព្យាបាល ដែលលេងនាំទៅកំសាន្តនៅទីនោះ កាន់តែល្អប្រសើរថែមទៀត៕

13239485_1087038574700134_1883933249087720156_n

13237710_1087038511366807_5734528889999750767_n

13244716_1087038391366819_1261381198124486893_n

13232945_1087038561366802_6965545899928646667_n

អត្ថបទ៖ លោក រស់ វិសិដ្ឋ

0 comments:

Post a Comment