Recent Posts

Seo Services

អភិបាលរាជធានីភ្នំពេញ ឆ្លើយតប ៤ចំណុចទៅកាន់អង្គការសង្គមស៊ីវិល ក្នុងកិច្ចជំនួបព្រឹកម៉ិញនេះ

13164359_1028239600545778_663983321991374172_n

News New:  នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦នេះ សាលារាជធានីភ្នំពេញ បានជួបពិភាក្សាការងារជាមួយអង្គការ People In Need ដែលមានគម្រោងចូលរួមពង្រឹងការយល់ដឹងរបស់សហគមន៍ក្រីក្រ នៅតាមទីតាំងមួយចំនួន ក្នុងរាជធានីភ្នំពេញ ក្នងន័យផ្តើមចេញពីគោលនយោបាយភាពជាដៃគូ រវាងរដ្ឋបាលរាជធានីភ្នំពេញ និងអង្គការសង្គមស៊ីវិល។  ក្នុងឱកាសនោះ លោក ប៉ា សុជាតិវង្ស អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ ជាការឆ្លើយតបទៅអង្គការចំនួន ០៤ចំណុចសំខាន់ៗ ដូចខាងក្រោម៖
១-អំពីស្ថានភាពសហគមន៍ក្រីក្រធំៗ ក្នុងរាជធានីភ្នំពេញ មានចំនួន ២៥២សហគមន៍ មានប្រជាពលរដ្ឋជាង ៣០ម៉ឺននាក់។
២-ហានិភ័យនៃសហគមន៍ក្រីក្រមានច្រើនបញ្ហា ទាំងលំនៅដ្ឋាន ទាំងបរិស្ថាន ទាំងហេដ្ឋារចនាសម្ព័ន្ធ ទាំងគំនិតស្មារតី ទាំងរបៀបរស់នៅក្នុងសហគមន៍ជាដើម ដែលត្រូវយកចិត្តទុកដាក់។
៣-ត្រូវរួមសហការគ្នាដាក់គោលដៅឱ្យបានច្បាស់លាស់ក្នុងការជួយដល់សហគមណាមួយ ដោយកំណត់ពីគោលដៅ គោលបំណង និងពេលវេលាឱ្យបានច្បាស់លាស់។
៤-អង្គការអាចធ្វើការចុះកិច្ចព្រមព្រាងជាមួយសាលារាជធានីភ្នំពេញ ដើម្បីពង្រឹងកិច្ចសហការជួយដល់សហគមន៍ក្រីក្ររបស់យើងអោយបានល្អ។



តាមរយៈគោលនយោបាយអភិវឌ្ឍសហគមក្រីក្រក្នុងរាជធានីភ្នំពេញនេះ លោកអភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់បណ្តាអង្គការសង្គមស៊ីវិល ក៏ដូចជាវិស័យឯកជនទាំងអស់ សូមចូលរួមជាមួយសាលារាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋក្នុងសហគមក្រីក្រឱ្យមានប្រសិទ្ធភាពយ៉ាងពិតប្រាកដ៕

13177995_1028239707212434_4154716433951795845_n

13139371_1028239763879095_7598754811853594885_n

13166126_1028239490545789_6352633219645036189_n

13096021_1028239547212450_804966172767376663_n

13124601_1028239430545795_3404651618074738771_n

13151691_1028239413879130_7732599773820056482_n

13165833_1028239480545790_7269419421330215237_n

អត្ថបទ៖ លោក រស់ វិសិដ្ឋ

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មក្នុងតំលៃពិសេស៖ ០៧០ ៨៥៥ ៤៥៦ ០៨៥ ៨៥៥ ៤៥៦ និង ០៦៨ ៨៥៥ ៤៥៦ ៕

អភិបាលរាជធានីភ្នំពេញ ឆ្លើយតប ៤ចំណុចទៅកាន់អង្គការសង្គមស៊ីវិល ក្នុងកិច្ចជំនួបព្រឹកម៉ិញនេះ អភិបាលរាជធានីភ្នំពេញ ឆ្លើយតប ៤ចំណុចទៅកាន់អង្គការសង្គមស៊ីវិល ក្នុងកិច្ចជំនួបព្រឹកម៉ិញនេះ Reviewed by Unknown on 3:10:00 AM Rating: 5

No comments:

Powered by Blogger.