Sunday, May 29, 2016

រដ្ឋបាលស្រុកទ្រាំង ខេត្តតាកែវ ដាក់៦ចំណុច ពិតជាមានប្រយោជន៍សំរាប់ពលរដ្ឋ

13335773_1718061011794903_3645600118925853240_n

News New: រដ្ឋបាលសាលាស្រុកទ្រាំង ខេត្តតាកែវ  នាព្រឹកថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៦នេះ លោក កេត ម៉ៅ អភិបាលនៃគណ:អភិបាលស្រុកទ្រាំង និងជាប្រធាន គណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក និងលោក សាន ខុន ប្រធានក្រុមប្រឹក្សាស្រុក បានអញ្ជើញបើកកិច្ចប្រជុំ គណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក ដោយផ្តោតទៅ លើចំណុចសំខាន់ៗ ដូចខាងក្រោម៖
១- សភាពការណ៏ នយោបាយ នាពេលបច្ចុប្បន្ន
២- ការត្រួតពិនិត្យ និងពង្រឹងសន្តិសុខ ពិសេសចលនាក្រុមញុះញុងបង្កអសន្តិសុខ
៣- ការត្រួតពិនិត្យ តាមដាន ការបម្រែបម្រួល អាកាសធាតុ និងវិធានការណ៏
៤- ការពង្រឹងត្រួតពិនិត្យ និងជម្រុញការធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ
៥- ការពង្រឹង និងត្រួតពិនិត្យ តាមដានសកម្មភាព របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលកំពុងធ្វើប្រតិបត្តិការ ក្នុងស្រុកទ្រាំង
៦- ការត្រៀមឆ្ពោះ ទៅរកការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ ទី៤ ដែលនឹងប្រព្រឹត្តិទៅ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ
៧- បញ្ហាផ្សេងៗ ។
បញ្ជាក់: សមាសភាពដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ រួមមាន៖  សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក ប្រធានការិយាល័យអង្គភាព សមត្ថកិច្ចជុំវិញស្រុក លោក មេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្ត៏រដ្ឋបាលគ្រប់ឃុំ នាយកសាលាគ្រប់ភូមិសិក្សា និងលោកមេភូមិគ្រប់ភូមិ សរុបចំនួន ៣៧៥ នាក់៕


13336019_1718061078461563_3883407113291366546_n

13344532_1718061045128233_7447583262483242934_n

13322122_1718061218461549_1216917702622515404_n

13327354_1718061155128222_1859005980619585458_n

អត្ថបទ៖ អារុណ

0 comments:

Post a Comment