Thursday, May 5, 2016

ប្រឡាយទឹកប្រវែង ៣៣០០ម៉ែត្រ ត្រូវបានលោក ជា សុមេធី ចុះស្តារឡើងវិញ ក្នុងស្រុកពោធិ៍រៀង



13095755_1296226983722967_6891723801838467479_n

News New: ព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦នេះ លោក ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង រួមនឹងប្រតិភូអមដំណើរជាច្រើននាក់ បានអញ្ជើញចុះពិនិត្យមើលដំណាំស្រូវ និងប្រពន្ធ័ប្រឡាយទឹក ដើម្បីស្រោចស្រពដំណាំស្រូវ ។ ក្នុងនោះលោក ជា សុមេធី ក៏បានចំណាយថវិកាផ្ទាល់ខ្លួនចំនួន ១៥០០ដុល្លារ និងថវិកា ចំនួន ១,០០០,០០០រៀល ដើម្បីរួមចំណែកក្នុងការបន្តស្តារប្រឡាយនេះ សំរាប់ប្រជាពលរដ្ឋប្រើប្រាស់ចំនួន ៣ភូមិរួមមាន៖ ភូមិព្រែកជ្រៃក្រោម ភូមិអន្លង់ទ្រា និងភូមិពាមស្តី  ស្ថិតនៅក្នុងស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ ចំពោះប្រឡាយទឹកដែលធ្វើការស្តារនៅពេលនេះ មានប្រវែង ៣៣០០ម៉េត្រ នៅក្នុងឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង៕

13122947_238373493196295_2767030742625111650_o

13077082_246841532337191_1203868943371386217_n

13173426_238373676529610_1344987684615603968_o

13131389_238373576529620_7579477466774475927_o

អត្ថបទ៖ លោក មាស សុខុម

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ក្នងតំលៃពិសេស៖ ០៧០ ៨៥៥ ៤៥៦ ០៨៥ ៨៥៥ ៤៥៦ និង ០៦៨ ៨៥៥ ៤៥៦ ៕


0 comments:

Post a Comment