Tuesday, May 24, 2016

លោកបណ្ឌិត ជា ចំរើន ប្រសិទ្ធភាពនៃការដឹកនាំមាន​ ៦យ៉ាង

13241243_853241251486886_5967584547310101044_n

News New: នៅថ្ងៃនេះ លោកសាស្ត្រាចារ្យបណ្ឌិត ជា ចំរើន សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា (CUP) បានសរសេរបង្ហោះក្នុងPage របស់លោក ដោយបង្ហាញពី គន្លឹះនៃការដឹកនាំប្រកបដោយប្រសិទ្ធភាពមាន ៦យ៉ាង ដែលក្នុងនោះរួមមាន៖   ទី១៖ រួមគិត  ទី២៖ រួមធ្វើ ទី៣៖ រួមតាមដាន  ទី៤៖ រួមដោះស្រាយ  ទី៥៖ រួមសន្សំសំចៃ និងទី៦៖ រួមទទួលខុសត្រូវ ។

លោក ជា ចំរើន ថ្វីត្បិតតែលោក មិនមែនជាអ្នកដឹកនាំក្នុងជួររដ្ឋាភិបាល រដ្ឋសភា ឬជាអ្នកនយោបាយ ប៉ុន្ទែជានិច្ចកាលគេសង្កេតឃើញថា លោកបានយកចិត្តទុក នៅក្នុងបណ្តុះបណ្តាលចំណេះវិជ្ជា និងផ្ទេរនូវគំនិតប្រាជ្ញា ដែលខ្លួនមានទៅអោយសិស្ស និស្សិត ព្រះសង្ឃ និងប្រជាពលរដ្ឋទូទៅ ដោយឥតលាក់ទុកឡើយ ក្នុងនាមរូប លោក ជាសាស្ត្រាចារ្យបណ្ឌិត និងជាអ្នកជំនួញមួយរូននោះ។ ជាងនេះទៅទៀត លោកបណ្ឌិត ជា ចំរើន តែងតែមានក្តីអាណិត ក្តីអាសូរ ស្រលាញ់ ជួយដល់សិស្ស និស្សិតនិងប្រជាពលរដ្ឋក្រីក្រ គ្រប់ទីកន្លែង ដូចជា៖ ការផ្តល់អាហារូបករណ៍ ជួយបណ្តុះបណ្តាលផ្ទេរចំណេះដឹង និងសកម្មភាពមនុស្ស ជាដើម៕

អត្ថបទ៖ អារុណ

0 comments:

Post a Comment