Recent Posts

Seo Services

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ថវិកា ១លានដុល្លារជាលើកទី៥ ដល់មន្ទីរពេទ្យគន្ធបុប្ផា

13232997_1725444577697201_1401722298673713107_n

News New: ដោយការគិតគូអំពីសុខទុក្ខកុមារកម្ពុជា ដែលមានជំងឺ ហើយត្រូវមកសំរាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាពីមួយ ថ្ងៃទៅមួយថ្ងៃរាប់ម៉ឺនរាប់សែននាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រកម្ពុជា បាននាំយកនូវថវិកា ចំនួន ១លានដុល្លារសហរដ្ឋអាមេរិក ឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលនេះជាការឧបត្ថម្ភលើកទី៥ ហើយ។ ដូច្នោះបើសរុប ទៅកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភដល់មន្ទីរពេទ្យនេះ ចំនួន ៥លានដុល្លារហើយ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មិនត្រឹមតែគិតគូ និងឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា នោះទេ សម្តេចបានប្រឹងប្រែង គ្រប់ពេលវេលា ដើម្បីប្រមូលកៀងគររកថវិកា គ្រឿងឧបភោគ បរិភោគ សំភារ:ប្រើប្រាស់ ពីសប្បុរសជននានា ទាំងក្នុងស្រុក និងក្រៅស្រុក ក្នុងគោលបំណងជួយរំលែកទុក្ខលំបាកប្រជាពលរដ្ឋខ្មែរយើង ដែលជួបការខ្វះខាតក្នុងជីវភាព ជនពិការ ក្មេង កំព្រា ចាស់ជរាគ្មានទីពឹង និងជនងាយរងគ្រោះនៅគ្រប់ទីកន្លែង។

ក្នុងរយ:ពេលកន្លងមកនេះ កាកបាទក្រហមកម្ពុជា បាន និងកំពុងជួយប្រជាពលរដ្ឋខ្មែរយើង បានរាប់សែនលាននាក់ នៅទូ ទាំងប្រទេស និងបានជួយកសាងប្រព័ន្ធធារាសាស្ត្រ សាងសង់ផ្ទះជូនប្រជាពលរដ្ឋ ព្រមទាំងបានជួយស្ទើរគ្រប់វិស័យ ដែល យើងអាចនិយាយបានថា" ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា"៕

13227106_1725444591030533_2264222167700382573_n

អត្ថបទ៖ លោក សុខ ឌី
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ថវិកា ១លានដុល្លារជាលើកទី៥ ដល់មន្ទីរពេទ្យគន្ធបុប្ផា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ថវិកា ១លានដុល្លារជាលើកទី៥ ដល់មន្ទីរពេទ្យគន្ធបុប្ផា Reviewed by Unknown on 5:22:00 AM Rating: 5

No comments:

Powered by Blogger.