Sunday, May 8, 2016

លោកយាយត្រូវភ្លើងឆេះផ្ទះអស់ អំពាវនាវសុំផ្ទះជ្រកកោនសំរាប់ជីវិតចុងក្រោយ

13100670_2048540958704692_7616197754645474521_n

News New: លោកយាយចាស់ជរាគ្មានទីពឹង ជួបទុក្ខជាន់លើទុក្ខ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង ២១:០០នាទី កន្លងទៅនេះ ផ្ទះរបស់លោកយាយ ត្រូវព្រះអគ្គីភ័យឆាបឆេះត្របាក់ឥតមេត្តា ទុកអោយលោកយាយ និងចៅតូចម្នាក់ឈឺចាប់ខ្លោចផ្សា ព្រោះគ្មានជំរកស្នាក់នៅបន្តទៀតឡើយ។
លោកយាយ មាស យឹម អាយុ ៨០ឆា្នំ រស់នៅភូមិពោធិ៍ ឃុំស្រែសំរោង ស្រុកជុំគិរី ខេត្តកំពត កំពុងតែដង្ហើយហៅរកអ្នកមានចិត្តសប្បុរស ជួយដល់លោកយាយ ដើម្បីបាន គ្រាន់បានជ្រកកោនកំដរជីវិតចុងក្រោយនេះ ។

បញ្ជាក់: មូលហេតុ ដែលបណ្តាលអោយមានការឆេះផ្ទះនេះ គឺបណ្តាលមកពីភ្លើងចង្កៀងដុតបំភ្លឺរបស់លោកយាយ ។ ចំណែកឯទំហំនៃការខូចខាត គឺផ្ទះត្រូវឆេះអស់ទាំងស្រុង៕

13173992_2048541025371352_2444374749985796477_n

អត្ថបទ៖ លោក មាស សុខុម

0 comments:

Post a Comment