Friday, May 6, 2016

៧ចំណុច ដែលឯកឧត្តម សេង ផល្លី ទទួលបានពីដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក

13096210_1241312235886789_8476650247508037281_n

News New: ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិតសភានគរបាលកម្ពុជា បានបញ្ចប់ទស្សនកិច្ចរបស់ខ្លួននៅសហរដ្ឋអាមេរិកប្រកបដោយភាពជោគជ័យ តាមការអញ្ជើញរបស់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសកម្ពុជា និងទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តមបានដឹកនាំគណៈប្រតិភូនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជា និងបានដកស្រង់នូវបទពិសោធល្អៗចំនួន បន្ទាប់ពីបានបំពេញទស្សនកិច្ចសិក្សាជាផ្លូវការ ចាប់ពីថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦


ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូ បានជួបប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំ ដើម្បីសិក្សាស្វែងយល់ និងដកស្រង់បទពិសធន៍ល្អៗ នៅតាមស្ថាប័នបណ្តុះបណ្តាល និងស្ថាប័នប្រើប្រាស់មន្រ្តីអនុវត្តច្បាប់ចំនួន ៤ រួមមាន៖

១-មជ្ឈមណ្ឌលបណ្តុះបណ្តាល មន្រ្តីអនុវត្តច្បាប់សហព័ន្ឋ ដែលមានបណ្ឌិត្យសភាចំនួន ១១ ចំណុះនិងមានភារកិច្ចបណ្តុះបណ្តាលមន្រ្តីអនុវត្តច្បាប់មកពីទីភ្នាក់ងារចំនួន៩៦ទូទាំងសហរដ្ឋអាមរិក មានទីតាំងនៅរដ្ឋ Georgia។
២- ទីស្នាក់ការកណ្តាលស្ថាប័នស៊ើបអង្កេតសន្តិសុខមាតុភូមិ ដែលមានទីតាំងនៅរដ្ឋ Washington DC ។
៣- មជ្ឈមណ្ឌលអប់រំ បណ្តុះបណ្តាលមន្រ្តីនគរបាល និងមន្រ្តីពន្ធនាគារថ្នាក់មូលដ្ឋាន នៃរដ្ឋ Florida។
៤-ទីភ្នាក់ងារស៊ើបអង្កេតសន្តិសុខមាតុភូមិប្រចាំតំបន់ ទទួលបន្ទុកការងារអន្តោប្រវេសន៍ ។

ក្នុងដំណើរទស្សនកិច្ចសិក្សាខាងលើនេះ គណៈប្រតិភូ ទទួលបានលទ្ធផល ដូចខាងក្រោម៖

១. បានសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ ស្តីពីការងារដឹកនាំ គ្រប់គ្រង លើការអប់រំ បណ្តុះបណ្តាល មន្រ្តីអនុវត្តច្បាប់។
២. បានសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ ស្តីពីវិធីសាស្រ្តបង្ហាត់បង្រៀន និងការរៀបចំផែនការតម្រូវការគ្រូជំនាញឯកទេសបន្តវេន។
៣.បានសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ ស្តីពីការហ្វឹកហាត់អនុវត្តជាក់ស្តែង និងកន្លែងហ្វឹកហាត់នានា។
៤. បានសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ ស្តីពីកិច្ចសហការល្អរវាងអង្គភាពប្រើប្រាស់មន្រ្តីអនុវត្តច្បាប់ និងអង្គភាពអប់រំ បណ្តុះបណ្តាល ក្នុងន័យជម្រុញឲ្យការងារអប់រំបណ្តុះបណ្តាល ឆ្លើយតបតម្រូវការអង្គភាពប្រើប្រាស់ និងសភាពការណ៍សន្តិសុខរបស់ប្រទេសជាតិ ។
៥. បានសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ ស្តីពីការរៀបចំផែនការបណ្តុះបណ្តាលប្រចំាឆ្នាំ ការរៀបចំកម្មវិធីសិក្សាតាមវគ្គ និងការគ្រប់គ្រងវគ្គសិក្សានីមួយៗ។
៦. ប្រធានស្នាក់ការកណ្តាល របស់ស្ថាប័នស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកនិងសេនានុព័ន្ធស្ថានទូតអាមេរិកប្រចាំកម្ពុជា បានសន្យាជួយសម្របសម្រួលឲ្យមានកិច្ចសហប្រតិបត្តិការវាងបណ្ឌិត្យសភានគរបាលកម្ពុជា និងអង្គភាពបណ្តុះបណ្តាលមន្រ្តីអនុវត្តច្បាប់នៅសហរដ្ឋអាមេរិក។
៧.បានសិក្សាស្វែងយល់ និងដកស្រង់បទពិសធន៍ អំពីការជ្រើសរើសមន្រ្តីក្របខណ្ឌថ្មី និងការចាត់ បញ្ជូនមន្រ្តីកំពុងបំពេញការងារមកសិក្សាដើម្បីបំប៉នសមត្ថភាពបន្ថែម៕

13087333_1241312159220130_9206512013829986681_n

13095908_1241312142553465_1650465616348800715_n

13133148_1241312279220118_4564644373363717167_n

13102619_1241312129220133_5673021441314947291_n

13151758_1241312222553457_3263295353860579816_n

អត្ថបទ៖ លោក ភោគ ថន (សារ៉ន)

ប្រភព៖ Page បណ្ឌិតសភានគរបាលកម្ពុជា

0 comments:

Post a Comment