Sunday, May 8, 2016

ឯកអគ្គរដ្ឋទូតសឹង្ហបុរី ជម្រាបលា សម្តេចចក្រី ហេង សំរិន

13115989_607022332804579_7524694903128993780_o

News New: នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយលោក ខេវីន ឆក ( Mr Kevin Cheok ) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសឹង្ហបុរី ចប់អាណត្តិ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានរដ្ឋសភាជាតិ។ ក្នុងឱកាសនោះ លោក ខេវីន បានសំដែងនូវការថ្លែងអំណរគុណចំពោះព្រះរាជាណាចក្រកម្ពុជាទាំងមូល ដែលបានជួយសំរួលដល់កិច្ចការទូតរបស់លោកនៅកម្ពុជានេះ ប្រព្រឹត្តទៅយ៉ាងរលូន និងជោគជ័យ ។ សម្តេចចក្រី ហេង សំរិន ក៏បានថ្លែងអំណរគុណចំពោះរដ្ឋភិបាលសឹង្ហបុរី ដែលបានបង្កើនការរឹតចំណងសាមគ្គីភាពជាមួយព្រះរាជាណាចក្រកម្ពុជាយ៉ាងស្អិតរមួត។ ជាចុងបញ្ចប់ សម្តេចពញាចក្រី ក៏បានជូនពរ អោយលោក ខេវីន ឆក ធ្វើដំណើរត្រឡប់ទៅកាន់មាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាព និងស្វាគមន៍ជានិច្ចចំពោះវត្តមានលោក ក្នុងកិច្ចការទូតជាថ្មីម្តងទៀតនៅកម្ពុជា៕

13115998_607022222804590_1761796474374242541_o

13064529_607022302804582_691283072309423849_o

អត្ថបទ៖ និស្ស័យ

ដំណាំលម៉ើ មកដល់កម្ពុជាយើងហើយ! មិនពិបាកថែទាំ ពុំសូវប្រើប្រាស់ទឹក ទទួលផលច្រើន និងយូរអង្វែរ ។ ក្រុមហ៊ុនយើងខ្ញុំ មានលក់កូន ដឹកជញ្ជូនដល់កន្លែង ផ្តល់បច្ចេកទេស ២០ឆ្នាំ ទទួលទិញផ្លែ កូនដាំទៅងាប់ធានាសងវិញ ។ ទំនាក់ទំនង៖ ០៧០ ៨៥៥ ៤៥៦ ០៦៨ ៨៥៥ ៤៥៦ និង ០៨៥ ៨៥៥ ៤៥៦ ៕

លម៉ើ នៅខ្ចី

13152786_797250863738806_1918224777_n

13181085_797250860405473_989998718_n

0 comments:

Post a Comment