Recent Posts

Seo Services

បងស្រីកំសត់ យាន សុខុម ថ្លែងអំណរគុណលោកជំទាវ កែ សួនសុភី ស សុខា ជួយផ្ទះ ១ខ្នង ទាំងទឹកភ្នែក

13250546_803215433142349_44774778_n

News New: បងស្រី យាន សុខុម សំពះថ្លែងអំណរគុណទាំងទឹកភ្នែកដល់លោកជំទាវ កែ សួនសុភី ស សុខា ដែលបានផ្តល់ថវិកា សាងសង់ផ្ទះ ១ខ្នង ជូនបងស្រី និងកូនទាំង ៤នាក់ រស់នៅក្នុងភូមិត្រពាំងព្រះទី២ ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។ បងស្រីកំសត់ យាន សុខុម បានថ្លែងថា" នាងខ្ញុំ និងកូនៗ សូមសំពះថ្លែង អំណរគុណខ្លាំងណាស់ចំពោះលោកជំទាវ កែ សួនសុភី ស សុខា ភរិយាឯកឧត្តម ស សុខា ដែលបានជួយគ្រួសារនាងខ្ញុំចំនួន ២ដងហើយ។ លើកនេះលោកជំទាវ និង ឯកឧត្តម មានគុណធំណាស់ ព្រោះបានជួយសង់ផ្ទះអោយនាងខ្ញុំ នាងខ្ញុំរំភើប និងសប្បាយចិត្តរកអ្វីថ្លែងពុំបានទេ។ មានតែម្រាមដៃដប់សំពះអរគុណពីចម្ងាយ និងសូមជូនពរលោកជំទាវ និងឯកឧត្តម ស សុខា ព្រមទាំងបុត្រ សូមមានអាយុវែង សុខសប្បាយជារៀងរហូត ដើម្បីជួយប្រជាជនយើងខ្ញុំជាបន្តទៅទៀត។  សូមអរគុណ ណាស់! អរគុណមែនទែន"។

គួររំលឹកថា: បងស្រី យាន សុខុម អាយុ ៤១ឆ្នាំ ក្លាយជាស្ត្រីមេម៉ាយកូន ៤នាក់ទាំងក្មេងខ្ចី និងក្នុងជីវភាពដ៏សែនកំសត់ ព្រោះតែក្រីក្រខ្វះមុខខ្វះក្រោយ គ្មានផ្ទះជ្រក កោននឹងគេ ។ ជីវិតដ៏កំសត់របស់បងស្រី រស់នៅជាមួយស្វាមី និងកូន ៤នាក់ ក្នុងខ្ទមតូចមួយកណ្តាលវាលស្រែល្វឹងល្វើយ ប្រៀបបានដូចជា កូនទូកមួយ ដែលចតទុកចោលកណ្តាលសមុទ្រ។ ដោយមើលឃើញពីការលំបាកក្នុងជីវភាពបែបនេះ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ លោកជំទាវ កែ សួនសុភី ស សុខា ជាភរិយាលោក ស សុខា អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង បានចុះសួរសុខទុក្ខ និងផ្តល់អំណោយ ជា គ្រឿងឧបភោគ បរិភោគ សំភារ:ប្រើប្រាស់មួយចំនួនធំ និងថវិកាចំនួន ៦០ម៉ឺនរៀល។ប៉ុន្តែគួរអោយអនិច្ចាកម្មកាចតាមប្រល័យគ្រួសារបងស្រី មិនបានប៉ុន្មានថ្ងៃផង ប្តីរបស់បងស្រី ត្រូវលាចាកលោកដោយជំងឺប្រចាំកាយ ដែលមិនអាចព្យាបាលបាន។ពេលនោះបងស្រី ត្រូវរស់នៅជាមួយនឹងកូន ៤នាក់ក្នុងខ្ទមកំសត់ដដែល មើលទៅពិតជាគួរអោយសង្វេគណាស់។ បន្ទាប់ពីបំពេញបេសកកកម្មដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ចុះទៅពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងស្រុកថ្មពួក ខេត្តបន្ទាយមាន រយ:ពេល ២ថ្ងៃ ដែលបានពិនិត្យ និងព្យាបាលប្រជាពលរដ្ឋចំនួន ៣៦៩៤នាក់ កាលពីថ្ងៃទី១៤ និងទី១៥ ខែឧសភា ឆ្នាំ ២០១៦ ទើបនាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ លោកជំទាវ បានអោយក្រុមការងារឯកឧត្តម ស សុខា ដែលដឹកនាំដោយលោក សែម គន្ធា នាំយកនូវថវិកាផ្ទាល់របស់ លោកជំទាវ និងឯកឧត្តម ស សុខា ទៅសាងសង់ផ្ទះ ១ខ្នង(អស់ទឹកប្រាក់ចំនួន ៤ ៤២០ ០០០រៀល) និងពាងទឹកចំនួន ២ពាង ព្រមទាំងថវិកាមួយចំនួនទៀតសំរាប់ បងស្រីធ្វើដើមទុន ដើម្បីចិញ្ចឹមកូនតរៀងទៅ៕

13227130_1737386726506955_8174560605639434188_n

13094269_1737386533173641_8699619403060986675_n

13227087_803031846494041_3552868520175552654_n

13237650_1737386609840300_6171490745644628487_n

13260130_1107026776035212_167365165307859229_n

13220913_1737386566506971_5507708427904190340_n

13266029_1533125493662545_4467514322257713429_n

13226834_1107027172701839_7880958469928489235_n

13226834_1107027172701839_7880958469928489235_n

13239174_1737386466506981_4176150992582257426_n

13267938_1737386423173652_6036461414778431700_n

13221737_1737386496506978_6095802471310824255_n

13241197_1737386689840292_3454480371168072826_n

13221460_803031563160736_6448173259391235171_n

13178872_803031766494049_6195799029898687197_n

អត្ថបទ៖ លោក មាស សុខុម
បងស្រីកំសត់ យាន សុខុម ថ្លែងអំណរគុណលោកជំទាវ កែ សួនសុភី ស សុខា ជួយផ្ទះ ១ខ្នង ទាំងទឹកភ្នែក បងស្រីកំសត់ យាន សុខុម ថ្លែងអំណរគុណលោកជំទាវ កែ សួនសុភី ស សុខា ជួយផ្ទះ ១ខ្នង ទាំងទឹកភ្នែក Reviewed by Unknown on 6:58:00 PM Rating: 5

No comments:

Powered by Blogger.