Sunday, May 29, 2016

លោកជំទាវ លៀង ស្រីម៉ុល "ទំពាំងអាចស្នងឬស្សីបាន ទាល់តែទំពាំងនោះល្អ និងរឹងមាំដែរ"









13323702_880339855426903_1305855018565181957_o

News New: ដូចពាក្យមួយឃ្លាតែងតែលើកឡើងថា"ទំពាំងស្នងឫស្សី" ។ ប៉ុន្តែទន្ទឹមនឹងស្នងឫស្សីបាន ទំពាំង គឺត្រូវតែល្អ រឹងមាំ ប្រឹងប្រែងលូតលាស់ ដើម្បីក្លាយខ្លួនជាឫស្សីដ៏រឹងមាំបានដែរ។ ជាក់ស្តែង នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ នេះ លោកជំទាវ លៀង ស្រីម៉ុល អនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ដោយបានទទួលនូវអនុសាសន៍ណែនាំពី ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង បានចូលរួមដឹកនាំកម្មវិធី វាទិការជ្រើសរើសយុវជន សកម្មជន ជាវាគ្មិន ប្រចាំឃុំនីមួយៗ នៅក្នុងស្រុកព្រះស្តេច ក្នុងគោលបំណងចំបងចង់អោយគ្រាប់ពូជយុវជនរបស់យើងពង្រឹង និងពង្រីកនូវចំណេះដឹង ដើម្បីបម្រើអោយសង្គមជាតិយើង។ ទន្ទឹមនោះដែរ ក៏សូមជូនពរប្អូនៗ ដែលត្រូវបានជ្រើសរើសជាវាគ្មិនយុវជនសកម្មជនហើយ សូមប្រឹងប្រែង តស៊ូព្យាយាម ពង្រឹងចំណេះដឹង អនុវត្តតួនាទី និងភារកិច្ចនេះអោយទទួលបានជោគជ័យ៕

13323436_880339742093581_4490649048187559300_o

13329316_880339745426914_7365138649278183481_o

13316963_880339885426900_2413221476008445308_o

13268229_880339898760232_2019093873880662952_o

អត្ថបទ៖ លោក មាស សុខុម

 







0 comments:

Post a Comment