Tuesday, May 10, 2016

ផ្ទះ ១ខ្នង និងអំណោយ ៦គ្រួសារ ជាទឹកចិត្តលោក​ ស សុខា និងលោកស្រី ផ្តល់ជូនតាមរយ:លោក សែម គន្ធា








13220075_799040290226530_2030170989_n

News New: ផ្ទះប្រជាពលរដ្ឋ ១ខ្នង ទំហំ 5 x 4.5ម៉ែត្រ និងអំណោយជាថវិកា និងគ្រឿងឧបភោគ បរិភោគ ព្រមទាំងសំភារ:ប្រើប្រាស់ជូនប្រជាពលរដ្ឋក្រីក្រ ៦គ្រួសារជាអំណោយដ៏ថ្លៃថ្លារបស់លោក ស សុខា អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងលោកស្រី ត្រូវបានក្រុមការ ងារជំនួយការលោក ស សុខា ដែលដឹកនាំដោយលោក សែម គន្ធា យកទៅប្រគល់ជូន កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ ម្សិលម៉ិញនេះ ។ ប្រជាពលរដ្ឋចំនួន ៦គ្រួសារ ទទួលបានអំណោយរបស់លោក ស សុខា និងលោកស្រី រួមមាន៖ នៅភូមិតាព្រះ ចំនួន ២គ្រួសារ និងភូមិព្រែកតាសរ ចំនួន ៤គ្រួសារ គឺស្ថិតនៅក្នុងឃុំព្រែក តាសរ ស្រុកពោធិ៍រៀង ខេត្តព្រែវែង។ ដោយឡែកគ្រួសារដែលត្រូវភ្លើងឆេះ ពេលកន្លងទៅ ទទួលបានប្រាក់ឧបត្ថម្ភសាងសង់ផ្ទះមួយខ្នងទំហំ 5 x 4.5 ម៉ែត្រ ក្នុងនោះលោក ស សុខា និងលោកស្រី បានចូលរួមជាថវិកាសរុប ចំនួន ៦០០ដុល្លារផងដែរ។ លោក សែម គន្ធា ជំនួយការលោក ស សុខា និងលោក សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលស្រុកពោធិ៍រៀង ព្រមទាំងក្រុមការងារលោក ស សុខា លោកមេឃុំព្រែកតាសរ មេភូមិព្រែកតាសរ សសយកស្រុក ប្រជាពលរដ្ឋជាច្រើននាក់ បាននាំ គ្នា ប្រឹងអស់កំលាំងកាយចិត្ត សាងសង់ផ្ទះជូនបងប្រុស ស៊ំ សារី និងបងស្រី យ៉ាន ទាំងកណ្តាលថ្ងៃក្តៅ ដើម្បីធ្វើយ៉ាងណាអោយឆាប់បានរួចរាល់ សំរាប់ក្រុមគ្រួសារក្រីក្រមួយនេះ ដែលមានទាំងកូន ៣នាក់ផង បានស្នាក់នៅមានជំ្រកនឹងគេ។ ក្រៅអំពីការផ្តល់ប្រាក់ឧបត្ថម្ភកសាងផ្ទះ លោក សែម គន្ធា បានផ្តល់ជូននូវគ្រួសារនេះ បន្ថែមទៀតមាន ពាងទឹកធំចំនួន ២ពាង និងពូថៅ កាំបិត សំរាប់ទុកប្រើប្រាស់ផងដែរ។

សរុបទឹកប្រាក់ទាំងអស់គឺ ៤ ៤០០ ០០០រៀល៕

13178849_798749446922281_6222275674030356606_n

13178603_798749423588950_8367052810543372999_n

13139151_798749476922278_762258085008659590_n

13181142_799040193559873_197564120_n

13164368_798748323589060_5202283749590284979_n

13178945_798749196922306_6242085449356017956_n

13187867_799048160225743_1313205007_n

13221061_798749126922313_1982057352319815362_n

13102822_798748693589023_8729151290403545211_n

13178536_798748636922362_7048115183284779939_n

13187862_799048250225734_1258459077_n

13164413_798749290255630_8122259081192174723_n

អត្ថបទ៖ លោក មាស សុខុម











0 comments:

Post a Comment